ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ទី​ហ្វុ​ង HATO វាយប្រហារ​តំបន់ឆ្នេរ​សមុទ្រ

6 ឆ្នាំ មុន

​កាលពី​ថ្ងៃ​ទី​២៣ សីហា បាន​ចេញ​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​ប្រឈម​មុខ​នឹង​ខ្យល់ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ HATO ។
ព្យុះ​នេះ​ធ្វើ​ឱ្យ​

ក្រុង​ហុងកុង ៖ ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី​២៣ សីហា បាន​ចេញ​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​ប្រឈម​មុខ​នឹង​ខ្យល់ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ HATO ។

ព្យុះ​នេះ​ធ្វើ​ឱ្យ​ក្រុង​ហុងកុង​ត្រូវ​ស្ទះ ដោយ​ជើងហោះហើរ​ជា​ច្រើន​រយ​ជើង​របស់​យន្តហោះ​ត្រូវ​ផ្អាក ហើយ​ញ៉ាំង​ឱ្យ​មានការ​បិទ​ទីផ្សារ​ភាគហ៊ុន ។

ផ្នែក​ឧតុនិយម​ក្រុង​ហុងកុង​នា​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ចេញ​ការ​ប្រកាស​អាសន្ន​កម្រិត​ទី​១០ មាន​ន័យ​ថា ខ្យល់ព្យុះ​ដ៏​ខ្លាំងក្លា​ត្រូវ​បោកបក់​លើ​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នេះ ។ ជា​លើក​ដំបូង​រយៈពេល​៥​ឆ្នាំ​មក​ហើយ ដែល​មានការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បែប​នេះ រួច​ការ​ប្រកាស​អាសន្ន​ខ្ពស់​នេះ​ទើប​មាន​ជា​លើក​ទី​៣ ក្រោយ​ពី​ដែនដី​នេះ​ប្រគល់​ឱ្យ​ចិន​វិញ​កាលពី​ឆ្នាំ​១៩៩៧ ។

នា​វេលា​ម៉ោង​១១​ម៉ោង​ក្នុងស្រុក រលក​យក្ស​វាយប្រហារ​លើ​ឆ្នេរសមុទ្រ ហើយ​សង្កាត់​មួយ​ចំនួន​នៃ​ក្រុង​ហុងកុង​ត្រូវ​ទឹក​ជន់​លិច​ត្រឹម​ជង្គង់ ។ ព្យុះ​នេះ​អម​ដោយ​ខ្យល់​ដល់​ល្បឿន​១៦៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​បណ្តាល​ឱ្យ​ដើមឈើ​ទាំងឡាយ ឬ​បណ្តា​ដង​ស្ទូច​ត្រូវរ​លំបាក់ ។ វិ​ថី​នានា​នៃ​ក្រុង​ហុងកុង​មាន​សភាព​ស្ងាត់ជ្រងំ ហើយ​រ៉ា​យ​ប៉ាយ​ដោយ​មែកឈើ​ដែល​បាក់ ។ យោង​តាម​អាជ្ញាធរ​ថា មនុស្ស​២​នាក់​រង​របួស ៕