ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ចេញ​វី​ដេ​អូ​មួយ​ពី​ការ​​វាយប្រហារ

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ក្នុង​វី​ដេ​អូ​មួយ​បង្ហាញ​ពី​ការ​ធ្វើ​ត្រាប់​បា.ញ់​មី​ស៊ី​លកូរ៉េ​ខាងជើង​ចាត់​ទុក​ថា​

ប្រទេស​កូរ៉េ​ខាងជើង ៖ ក្នុង​វី​ដេ​អូ​មួយ​បង្ហាញ​ពី​ការ​ធ្វើ​ត្រាប់​បាញ់​មី​ស៊ី​លកូរ៉េ​ខាងជើង​ចាត់​ទុក​ថា​ នេះ​ជា​ការ​ធ្វើ​ត្រាប់​នៃ​ការ​វាយប្រហារ​មួយ​លើ​កោះ​ហ្គា​ម​អា​មេ​រិ​ក ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ថា ការ​ធ្វើ​អត្ថាធិប្បាយ​អម​ជាមួយ​បណ្តា​រូបភាព​អះអាង​ថា ពលរដ្ឋ​អា​មេ​រិ​ក​គ្មាន​ពេល​ណា​រស់នៅ​ដោយ​ស្ងប់​សុខ​ឡើយ។ អម​ជាមួយ​បទ​ភ្លេង​អ្នក​ធ្វើ​អត្ថាធិប្បាយ​គូសបញ្ជាក់​ថា បណ្តា​មី​ស៊ី​ល HWASONG-12 នឹង​ធ្វើការ​វាយប្រហារ ទោះ​ថ្ងៃ ឬ​យប់ ព្រោះ​ពេល​ម៉ោង​វាយប្រហារ​មិន​ត្រូវ​ប្រាប់​ឱ្យ​ដឹង ។ ពួក​អា​មេ​រិ​ក​នឹង​ជួប​ការ​ភ័យរន្ធត់ ។

ចុងបញ្ចប់​នៃ​វី​ដេ​អូ​នេះ​គេ​ឃើញ​រូបភាព​នៃ​វាល​កប់ខ្មោច​ធំ​មួយ​ជាមួយ​ផ្នូរ មាន​ឈើឆ្កាង​ដូច​ៗ​គ្នា ។

កាលពី​ថ្ងៃ​ទី​៨ សីហា កូរ៉េ​ខាងជើង​បាន​គំរាម​វាយប្រហារ​កោះ​ហ្គា​ម​ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ដែល​មាន​មូលដ្ឋាន​អាកាសចរណ៍ ANDERSEN និង​មូលដ្ឋាន​នាវាចរណ៍  APRA HARBOR ។ កោះ​នេះ​របស់​អា​មេ​រិ​ក​មាន​ប្រជាជន​ស៊ី​វិល​ជិត​១៦០.០០០​នាក់ ៕