ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដូច​ម្តេច​ដឹង​ថា ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត

6 ឆ្នាំ មុន

ជំងឺ​ធ្លាក់​ទឹកចិត្ត​មាន​លក្ខណៈ​ស្តែង​ឡើង ដោយ​អារម្មណ៍​ក្រៀមក្រំ​ចិត្ត​ជាប់​ជា​ប្រចាំ និង​បាត់បង់​ចំណាប់អារម្មណ៍​ក្នុង​ស្ថានភាព ផ្សេង​ៗ​ដែល​ធ្លាប់តែ​ចូល​ចិត្ត​ពី​មុន ហើយ​វា​រួម​មាន​ទាំង​ការ​

ជំងឺ​ធ្លាក់​ទឹកចិត្ត​មាន​លក្ខណៈ​ស្តែង​ឡើង ដោយ​អារម្មណ៍​ក្រៀមក្រំ​ចិត្ត​ជាប់​ជា​ប្រចាំ និង​បាត់បង់​ចំណាប់អារម្មណ៍​ក្នុង​ស្ថានភាព ផ្សេង​ៗ​ដែល​ធ្លាប់តែ​ចូល​ចិត្ត​ពី​មុន ហើយ​វា​រួម​មាន​ទាំង​ការ​បាត់បង់​សមត្ថភាព​ក្នុង​ការ​បំពេញការងារ ក្នុង​សកម្មភាព ផ្សេង​ៗ​យ៉ាង​យ៉ោ​ច​ណាស់​មាន​រយៈពេល​ពី​រស​ប្តា​ហ៍ ។

តើ​ធ្វើ​ដូច​ម្តេច​ទើប​ដឹង​ថា​លោក​អ្នក​កំពុង​កើត​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ? សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​យឹ​ម សុ​បុត្រា ឯកទេស​វិកល​វិទ្យា និង​ជា​ប្រធាន​ផ្នែក​ជំងឺផ្លូវចិត្ត​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ឱ្យ​ដឹង​ថា លោក​អ្នក​អាច​កត់​សម្គាល់ថា លោក​អ្នក​កើត​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​តាម​រោគ​សញ្ញា​ចំនួន​៣​យ៉ាង ៖

១-​ការ​ផ្លាស់​ប្តូរ​អារម្មណ៍ ៖
-​មាន​អារម្មណ៍​ឯកោ
-​មាន​អារម្មណ៍​ស្រងូតស្រងាត់ ឬ​ធ្លាក់​ទឹកចិត្ត​ស្ទើរតែ​រាល់ថ្ងៃ ។
-​បាត់បង់​ការ​ចាប់អារម្មណ៍ និង​សប្បាយ​ស្ទើរតែ​គ្រប់​សកម្មភាព​ក្នុង​ជីវិត​រស់នៅ ។
-​មាន​អារម្មណ៍​បរាជ័យ​គ្រប់​សកម្មភាព ស្តីបន្ទោស​ខ្លួនឯង ឬ​ដាក់​ទ​ណ្ខ​កម្ម​លើ​ខ្លួនឯង ។
-​អសមត្ថភាព ឬ​ថមថយ​ក្នុង​ការ​សម្រេចចិត្ត និង​ដោះស្រាយ​បញ្ហា​ប្រចាំ​ថ្ងៃ ។
-​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ។
-​មានគំនិត​មិន​ចង់​រស់ ឬ​ធ្លាប់​ធ្វើ​អត្តឃាត​ម្តង ឬ​ច្រើន​ដង​រួច​មក​ហើយ ។
-​មានគំនិត​មនុស្សឃាត ។

២-​អាការ​មាន​លើ​រាង​កាយ ៖
-​វិបត្តិ​ដំណេក​(​ភ្ញាក់​ពី​ព្រឹក​ពេក​) ។
-​ញ៉ាំ​ពុំ​បាន ស្រក​ទម្ងន់ ឬ​ញ៉ាំ​ច្រើន​ឡើង​ទម្ងន់ ។
-​ចលនា យឺត​ៗ ឬ​មាន​ភាព​ឡេះឡាស់ ។
-​បាត់បង់​ចំណង់​ផ្លូវភេទ ។
-​អស់កម្លាំង​ល្ហិតល្ហៃ​ស្ទើរ​គ្រប់ពេលវេលា ។
-​ទល់លាមក រដូវ​មិន​ទៀង​(​ស្ត្រី​) ។

៣-​ការ​ផ្លាស់​ប្តូរ​តួនាទី​មុខងារ​ក្នុង​សង្គម ៖
-​ដកខ្លួន​ចេញពី​សង្គម ។
-​ថយ​ចុះ​មុខងារ​ថែរក្សា​ខ្លួន និង​អសមត្ថភាព​ថែរក្សា​អ្នក​ដទៃ ។
-​អសមត្ថភាព​បំពេញការងារ ការ​សម្រេចចិត្ត និង​ធ្លាក់​ចុះ​ការ​ចង់​ដឹង​ហេតុផល ។

បើសិនជា​លោក​អ្នកមាន​អាការ​ទាំងនោះ សូម​គិត​ទៅ​ដល់​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​ត្រូវ​ស្វែងរក​ដៃគូ​ពិភាក្សា​មិន​ត្រូវ​លាក់​ទុក​ក្នុង​ចិត្ត​យូរ​ពេល​ទេ ពិសេស​គួរតែ​ស្វែងរក​អ្នកជំនាញ​ដើម្បី​ព្យាបាល​ទើប​ជា​ការ​ប្រសើរ ៕