ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សាមញ្ញ​បំបាត់​ភាព​តានតឹង​ពី​ជីវិត

6 ឆ្នាំ មុន

អ្នក​ប្រហែលជា​មិន​ចង់​ទទួលស្គាល់​ទេ​ថា ភាព​តានតឹង រឺ​ស្ត្រេ​ស​គឺជា​ផ្នែក​ធម្មតា​មួយ​នៃ​ជីវិត ។ យើង​ទាំងអស់​គ្នា​សុទ្ធតែ​ធ្លាប់​មាន​វា ! ទោះជា​យ៉ាងណា​ក្តី ភាព​តានតឹង​រ៉ាំរ៉ៃ​រយៈពេល​យូរ​អាច​បណ្តាល​ឱ្យ​

អ្នក​ប្រហែលជា​មិន​ចង់​ទទួលស្គាល់​ទេ​ថា ភាព​តានតឹង រឺ​ស្ត្រេ​ស​គឺជា​ផ្នែក​ធម្មតា​មួយ​នៃ​ជីវិត ។ យើង​ទាំងអស់​គ្នា​សុទ្ធតែ​ធ្លាប់​មាន​វា ! ទោះជា​យ៉ាងណា​ក្តី ភាព​តានតឹង​រ៉ាំរ៉ៃ​រយៈពេល​យូរ​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​សុខភាព ។ ដូច្នេះ អ្នក​គួរតែ​សាកល្បង និង​ផ្លាស់​ប្តូរ​ពី​របៀប​ដែល​អ្នក​ត្រូវ​ដោះស្រាយ​វា ។

វិធី​ងាយស្រួល​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​បំបាត់​ភាព​តានតឹង ៖

១-​ដកដង្ហើម​វែង​ៗ
ខួរក្បាល និង​បេះដូង​របស់​អ្នក​តែងតែ​ធ្វើការ​ឥត​ឈប់​ឈរ ដូច្នេះ​អ្នក​គួរ​ផ្តល់​ការ​សម្រាក​ខ្លះ​ដល់​រាង​កាយ​របស់​អ្នក​ដោយ​កា​រដក​ដង្ហើមវែង​ៗ​រយៈពេល​ពី​២0​ទៅ​៣0​នាទី ។ វា​នឹង​ជំរុញ​ឱ្យ​រាង​កាយ​របស់​អ្នកមាន​ភាព​ស្ងប់ស្ងាត់​ដោយ​ការ​នាំ​យក​អុក​ស៊ី​សែន​បន្ថែម​ទៀត​ទៅ​កាន់​ខួរក្បាល​របស់​អ្នក ។ រឿង​ដែល​ល្អ​បំផុត​នោះ គឺ​អ្នក​អាច​ធ្វើ​សកម្មភាព​នេះ​បាន​គ្រប់​ទីកន្លែង នៅ​កន្លែងធ្វើការ​របស់​អ្នក ឬ​សូ​ម្បី​តែ​ពេល​ដែល​អ្នក​រង់ចាំ​រថយន្ដក្រុង ។

២-​ត្រូវ​មានគំនិត​ច្នៃប្រឌិត
កិច្ចការ​ប្រកបដោយ​ការ​ច្នៃប្រឌិត​អាច​បំបាត់​ភាព​តានតឹង​ផ្លូវ​ចិត្តបាន ។ វា​ហាក់ដូចជា​ខួរក្បាល​របស់​អ្នក​កំពុង​តាំងសមាធិ ។ អ្នក​អាច​ស្ដាប់​តន្ត្រី គូររូប​ភាព និង​ផាត់​ពណ៌ គឺ​សុទ្ធតែ​ជា​កិច្ចការ​ប្រកបដោយ​ការ​ច្នៃប្រឌិត ។ អ្នក​មិន​ចាំបាច់​ធ្វើ​ការងារ​សិល្បៈ​ដើម្បី​បំបាត់​ភាព​តានតឹង​ទេ ។

៣-​ដើរ​កម្សាន្ត
ការ​ធ្វើ​លំ​ហាត់ប្រាណ​នឹង​ជួយ​ឱ្យ​ខួរក្បាល​របស់​អ្នក​ផលិត​សញ្ញា​សរសៃប្រសាទ​ជំរុញ​អារម្មណ៍​ដែល​គេ​ហៅ​ថា​អ៊័​រ​ម៉ូ​ន endorphins ។

វា​នឹង​ជំរុញ​ការ​ឈប់​សម្រាក និង​កាត់​បន្ថយ​បញ្ហា​ថប់​អារម្មណ៍ ។ ប៉ុន្តែ​នេះ​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវធ្វើ​ការ​រត់​ម៉ា​រ៉ា​តុង​ទេ ។ ការ​ដើរ​កម្សាន្ត​នៅ ជិត​ៗ​ផ្ទះ គឺ​គ្រប់គ្រាន់​សម្រាប់​បំបាត់​ភាព​តានតឹង ។

៤-​សើច
អ្នក​ប្រហែលជា​ធ្លាប់​ឮ​ថា​ការ​សើច​ល្អ​សម្រាប់​សុខភាព​ផ្លូវចិត្ត​របស់​អ្នក ។ វា​ជា​ការណ៍​ពិត ! ការ​សើច​បង្កើន​ការ​បញ្ចេញ​អ៊័​រ​ម៉ូ​ន endorphins ដែល​ជា​អ៊័​រ​ម៉ូ​ន​ជំរុញ​ភាព​រីករាយ​ក្នុង​ខ្លួន​របស់​អ្នក និង​បន្ថយ​បញ្ហា​ធ្លាក់​ទឹកចិត្ត និង​ការ​ថប់​អារម្មណ៍ ។ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ព្យាបាល​មួយ​ផង​ដែរ ។ សូម​សាកល្បង​មើល​ភាពយន្ត ឬ​កម្មវិធី​ទូរទស្សន៍​កំប្លែង ។ មើល​វី​ដេ​អូ​របស់​តារា​កំប្លែង​សំណព្វ​របស់​អ្នក ឬ​សត្វ​ដែល​អ្នក​ស្រឡាញ់ ។ សូ​ម្បី​តែ​ការ​ជជែក​កម្សាន្ត​តាម​ទូរស័ព្ទ​ជាមួយ​មិត្តភក្តិ​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​សើច និង​បំបាត់​ភាព​តានតឹង​បាន​ដែរ ៕