ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ករណី​ចាប់​បង្ខាំងយុវតី​ម្នាក់

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ចុះ​ធ្វើ​រដ្ឋបាល​ចំហ​មួយ

ខេត្តរតនគិរី ៖ សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ចុះ​ធ្វើ​រដ្ឋបាល​ចំហ​មួយ នៅ​ទីតាំង​ផ្ទះសំណាក់ យីហោ វ៉ា​រី​ដា មួយ​កន្លែង ស្ថិត​នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ ។

យោង​តាម​បណ្តឹង​របស់​លោក ស ស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ និង​អ្នកស្រី ច ថ អាយុ​៣៨​ឆ្នាំ ដែល​ត្រូវជា​អាណាព្យាបាល ក្រុង​បាន​លុង បាន​ប្រាប់​ថា មាន​ករណី​ចាប់​បង្ខាំង​កូនស្រី​របស់​គាត់ ឈ្មោះ ស សឡ អាយុ​២៣​ឆ្នាំ នៅ​ក្នុង​ទីតាំង​បន្ទប់​ផ្ទះសំណាក់​ខាងលើ ។

បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​រដ្ឋបាល ត្រួតពិនិត្យ​ក្នុង​បន្ទប់​លេខ​១២០ ក្នុងផ្ទះ​សំណាក់​នោះ ពុំ​ឃើញ​ក្មេង​ស្រី​នោះ​ទេ ។ ឃើញ​មាន​តែ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ កេ​ន សុខ​ណាត អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ប្រាកដ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​បន្ទប់​នោះ សមត្ថកិច្ច​បាន​សួរនាំ​ក្មេង​ប្រុស​នោះ ទៅ​ទើប​ដឹង​ថា ក្មេង​ស្រី​ឈ្មោះ ស សឡ នោះ​ត្រូវ​បាន​ឈ្មោះ ម៉ា​ន ដឹក​ចេញពី​បន្ទប់​តាំងពី​ម៉ោង​២​រំលង​អធ្រាត្រ​ម្ល៉េះ ។

សមត្ថកិច្ច​បាន​ឲ្យ​ក្មេង​ប្រុស​នោះ​ទំនាក់ទំនង​តាម​រក​ឈ្មោះ ម៉ា​ន ជួប​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។ ហើយ​ឈ្មោះ ម៉ា​ន ក៏​ជូន​ទៅ​រក​ក្មេង​ស្រី​ឈ្មោះ ស សឡ នោះ ដែល​ខ្លួន​បាន​យក​ផ្ញើ​ទុក​នៅផ្ទះ​មួយ​កន្លែង​ខាងក្រោយ​មន្ទីរ​បរិ​ស្ថា​ន្ត​ខេត្ត ជាមួយ​ឈ្មោះ ឈុ​ន ពៅ ។ រួច​សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​អ្នក​ទាំងអស់​គ្នា​នោះ​មក​ការិយាល័យ ដើម្បី​សាកសួរ និង​ធ្វើតេស្ត​ទឹកនោម​រក​ឃើញ​សារធាតុ​ញៀន មាន​ជា​លទ្ធផល​វេជ្ជ​មាន​ទាំងអស់ ។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​បន្ត ៕