ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​វៀតណាម​ជាមួយហេ​រ៉ូ​អី​ុ​ន២គីឡូ…

6 ឆ្នាំ មុន

ជនសង្ស័យ​៣​នាក់​ជា​ជនជាតិ​វៀតណាម​

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ សីហា បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ​ក្នុង​នោះ​មាន​ម្នាក់​ជា​មេខ្លោង​បញ្ជូនទៅ​កាន់​សាលាដំបូង​រាជធានី រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​​ជាង​២​គីឡូក្រាម​ផង​ដែរ ។

ជនសង្ស័យ​៣​នាក់​ជា​ជនជាតិ​វៀតណាម​នោះ ១-​ឈ្មោះ យូ សូ​រិ​យា ហៅ យ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​មេខ្លោង​) ២-​ឈ្មោះង្វៀ​ង ហ្វី​ង​គៀង ហៅ សុខ​ហេង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ និង​៣-​ឈ្មោះ ង្វៀ​ង ធី​ធី ភេទ​ស្រី អាយុ​៤០​ឆ្នាំ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៧ សីហា កម្លាំង​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​នៅ​មុខ​វត្ត​មហាមន្ត្រី ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​២១១៩,៦៤​ក្រាម (២​គីឡូ​១​ខាំ​១៩​ក្រាម​.៦៤)​ជា​ប្រភេទ​ថ្នាំ​ហេ​រ៉ូ​អ៊ីន រថយន្ត​១​គ្រឿង ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​និង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ជាង​២​គីឡូក្រាម​នោះ​ភ្លាម សមត្ថកិច្ច​បាន​នាំ​ទៅ​ឆែកឆេរ​ផ្ទះ​ដែល​ពួក​គេ​ស្នាក់​នៅ​២​កន្លែង​ទៀត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ជា​លទ្ធផល​ពុំ​មាន​អ្វី​ឱ្យ​កត់សម្គាល់​នោះ​ទេ ។ តាម​ប្រ​ភ​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រុម​ឈ្មួញ​គ្រឿងញៀន​៣​នាក់​នេះ សុទ្ធតែ​ជា​ជនជាតិ​វៀតណាម ពួក​គេ​ស្ទាត់ជំនាញ​រកស៊ី​ដឹក​ជញ្ជូន​គ្រឿងញៀន​ពី​ប្រទេស​ឡាវ​ចូល​មក​កម្ពុជា និង​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម​បន្ត ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា តាម​ចម្លើយ​ពួក​គេ​បាន​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀន​ជា ច្រើន​លើក​មក​ហើយ ប៉ុន្តែ​មិន​មាន​ថ្នាំ​ញៀន​​ច្រើន​​ ដូច​លើក​នេះ​ទេ ហើយ​ក៏​មិន​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ដែរ ៕ ​