លោកខេ វិន ចោទម្ចាស់ស្ពន់ស៊័រនៅកាណាដា…
រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក ខេវិន បានបដិសេធព័ត៌មានផ្សាយទាក់ទងជាមួយនឹងម្ចាស់ស្ពុនស៊័រនៅកាណាដាដែល
រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក ខេវិន បានបដិសេធព័ត៌មានផ្សាយទាក់ទងជាមួយនឹងម្ចាស់ស្ពុនស៊័រនៅកាណាដាដែល
រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក ខេវិន បានបដិសេធព័ត៌មានផ្សាយទាក់ទងជាមួយនឹងម្ចាស់ស្ពន់ស៊័រនៅកាណាដាដែលព្រមានប្តឹងរូបលោក និងតារាចម្រៀងកញ្ញាម៉ុក អានីត ឡើងតុលាការ ។
លោកខេ វិន ចាត់ទុកព័ត៌មាននោះ គឺជារឿងមិនពិតដែលបំពុលចំពោះការបាត់ខ្លួនរបស់លោក និងនាងម៉ុក អានីត នៅប្រទេសកាណាដា ក្នុងពេលដែលលោកកំពុងតែស្ថិតនៅក្នុងប្រទេសនោះ ។
តាមរយៈវីដេអូឃ្លីប តារាចម្រៀងលោកខេ វិន បញ្ជាក់កាលពីថ្ងៃទី២២ សីហា ២០១៧ថា បច្ចុប្បន្នលោកកំពុងតែស្នាក់នៅជាមួយជនរួមជាតិខ្មែរយើងនៅប្រទេសកាណាដា ដោយមិនគេចវេះទៅណា និងធ្វើអ្វីខុសច្បាប់ទេ ។ នេះជាព័ត៌មានបំពុល និងបំភ្លៃពីបុគ្គលដែលជាស្ពន់ស៊័រឈ្មោះ ឃុន ដេវីដ ដែលជារឿយៗបុគ្គលមួយនេះតែងតែធ្វើបាបដល់សិល្បករ សិល្បការិនីខ្មែរដែលទៅសម្តែងក្នុងប្រទេសកាណាដា ។ ម្ចាស់ស្ពន់ស៊័ររូបនេះតែងតែបង្ខាំងទុកអ្នកសិល្បៈខ្មែរដែលលោកធានាទៅសម្តែងក្នុងប្រទេសកាណាដា ដោយដកហូតលិខិតឆ្លងដែនទុក ជាពិសេសធ្លាប់បៀតបៀនកេរ្តិ៍ខ្មាសដល់អ្នកសិល្បៈផងដែរ ។
លោកខេវិន ថា រហូតមកដល់ពេលនេះទាំងរូបលោក និងកញ្ញាម៉ុក អានីត ធ្វើអ្វីស្របទៅតាមច្បាប់ប្រទេសកាណាដា ហើយបានទទួលការគាំទ្រពីរៀមច្បងសិល្បៈ ផ្សេងៗទៀតផង ។
ការចេញបកស្រាយនេះគឺចង់ឱ្យលោកឃុន ដេវីន ពិចារណា និងថ្លឹងថ្លែងពីភាពត្រឹមត្រូវ និងមិនត្រឹមត្រូវ ហើយកុំជឿតែម្ខាង ។
លោកខេវិន អំពាវដល់មហាជនកុំឱ្យយល់ច្រឡំចំពោះព័ត៌មានមួយនេះ ហើយលោកស្នើឱ្យសិល្បករខ្មែរទាំងអស់ដែលមានបំណងចេញទៅសម្តែងក្នុងប្រទេសកាណាដាដោយការធានាពីលោក ឃុន ដេវីដ គួរពិចារណាឱ្យម៉ត់ចត់ និងប្រុងប្រយ័ត្នខ្ពស់ ។
ការបកស្រាយរបស់លោកខេវិន ធ្វើឡើងបន្ទាប់ពីលោកឃុន ដេវីដ ម្ចាស់ស្ពន់ស៊័រនៅប្រទេសកាណាបានបង្ហោះសារថា នឹងកោះហៅលោកខេវិន និងកញ្ញាម៉ុក អានីតឡើងតុលាការ។
កាលពីពេលថ្មីៗកន្លងមកព័ត៌មានទម្លាយពីការបាត់ខ្លួនតារាចម្រៀងកម្ពុជា២រូប កញ្ញាម៉ុក អានីត និងលោកខេវិន ក្រោយចុះពីយន្តហោះ ខណៈធ្វើដំណើរទៅដល់ប្រទេសកាណាដា ភ្លាមហើយក៏មានការយល់ឃើញ ផ្សេងៗគ្នាដោយខ្លះថាអាចជាការចាប់ជម្រិតមនុស្ស ។
នៅលើទំព័រហ្វេសប៊ុក លោកឃុន ដេវីដ ដែលជាអ្នកធានាតារាចម្រៀងម៉ុក អានីត និងលោកខេវិន យកទៅសម្តែងនៅកាណាដា បានសរសេរបង្ហោះកាលពីថ្ងៃទី១២ ខែសីហាថា «ម្សិលមិញ ប៉ូលិស air port បានបង្ហាញរូបថតអ្នកទៅយកនាងម៉ុក អានីត ដែលសមាគមខ្មែរធានាមកសម្តែង ។ តែឥឡូវនេះខាងសមាគមខ្មែរកាណាដា ដាក់ពាក្យប្តឹងពីបទចាប់មនុស្សឃុំបង្កឱ្យមានបញ្ហាមិនបានសម្តែងខាតបង់ធ្ងន់ក្នុងការធានាមក ។
តារាល្បីខ្លាំងមកដល់កាណាដា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ បានបាត់ខ្លួនទាំងពីរនាក់ សង្ស័យនៅជាមួយគ្នា ។ ប្រកាសរកមនុស្សលោកខេវិន និងម៉ុក អានីត បាត់ខ្លួន៣ថ្ងៃហើយ បើបងប្អូនណាដឹងជួយប្រាប់ ខ្ញុំជូនកាដូ២០០ដុល្លារ ដើម្បីឱ្យមេធាវីកោះហៅឡើងតុលាការ»៕
ចែករំលែកព័តមាននេះ