ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង Central Mall លើក​ទឹកចិត្ត​អតិថិជន​

6 ឆ្នាំ មុន

ដោយ​ភាព​ពេញ​និយម​ចូល​ចិត្ត​ប្រើ​របស់​ម៉ាក​ល្បី​កាន់តែ​មាន​កំណើន​។ មនុស្ស​ភាគច្រើន​ចូល​ចិត្ត​ប្រើ​តែ​ផលិតផល​ម៉ាក​ពិតប្រាកដ​ពី​បរទេស ព្រោះ​នៅ​ពេល​ប្រើ​ផលិតផល​សុទ្ធ​ធ្វើ​ឲ្យ​ពួក​គាត់

ដោយ​ភាព​ពេញ​និយម​ចូល​ចិត្ត​ប្រើ​របស់​ម៉ាក​ល្បី​កាន់តែ​មាន​កំណើន​។ មនុស្ស​ភាគច្រើន​ចូល​ចិត្ត​ប្រើ​តែ​ផលិតផល​ម៉ាក​ពិតប្រាកដ​ពី​បរទេស ព្រោះ​នៅ​ពេល​ប្រើ​ផលិតផល​សុទ្ធ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ទំនុកចិត្ត​ក្នុង​ការ​ប្រើប្រាស់ និង​ផ្តល់​ភាព​ថ្លៃថ្នូរ​។

ថ្មី​ៗ​នេះ​ដែរ​ក៏​មាន​ម៉ាក​ផលិតផល​ជា​ច្រើន​កំពុង​តែ​ធ្វើ​ចរាចរ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ជ្រើសរើស​ម៉ាក​ផលិតផល​មួយ​ណា​មាន​តម្លៃ​សមរម្យ និង​គុណភាព​ល្អ​ប្រើ​បាន​យូរ​។

សម្រាប់​ម៉ាក Victorinox នេះ​មាន​លក់​សម្លៀក​បំពាក់​បុរស វ៉ា​លីស នាឡិកា ទឹកអប់ កាំបិត​តូច​ៗ និង​កាំបិត​ផ្ទះបាយ​ជាដើម ដែល​សុទ្ធ​សឹង​ជា​ផលិតផល​មានគុណ​ភាព​។

ចំពោះ​ម៉ាក Victorinox ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ​ជា​ម៉ាក​មួយ​ដែល​អាច​ធានា​បាន​ពី​គុណភាព​ល្អ ប្រើ​បាន​យូរ ឯ​តម្លៃ​សមរម្យ​អាច​ទទួលយក​បាន​។ មិនតែប៉ុណ្ណោះ​សម្រាប់​បុរស​សម័យ​ថ្មី នៅ​តាម​បណ្តា​ប្រទេស​នានា ពួក​គេ​តែង​និយម​ប្រើប្រាស់​របស់ និង​សម្ភារៈ​ប្រើប្រាស់​របស់​ម៉ាក Victorinox ព្រោះថា​ វា​ជា​ម៉ាក​មួយ​ដែល​ផ្តល់​នូវ​ភាព​ថ្លៃថ្នូរ និង​ទំនុកចិត្ត ហើយ​ក៏​អាច​ប្រើ​បាន​រាប់​ឆ្នាំ សាក​សម​នឹង​តម្លៃ​យ៉ាង​ពិតប្រាកដ​។

គួរ​រំឭក​ផង​ដែរ​ថា ​ម៉ាក VICTORINOX បាន​បង្កើត​ផលិតផល​ថ្មី ដែល​ជា​សម្លៀក​បំពាក់​ប្រើប្រាស់​ទូទៅ​ប្រចាំ​ថ្ងៃ ត្រឹម​ឆ្នាំ២០០១៧ ហើយ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ និង​ទទួល​​ការ​គាំទ្រ​យ៉ាង​កត់សំគាល់​ផង​ដែរ​។ ដោយ​ទទួល​បាន​ជំនឿ​ចិត្ត ពី​គុណភាព​កាំបិត​តូច​ៗ​របស់​ម៉ាក VICTORINOX ទើប​ក្រុមហ៊ុន​នេះ​កាន់តែ​ផ្តោត​ខ្លាំង ទៅ​លើ​គុណ​ភាព​នៃ​សម្លៀក​បំពាក់​នី​មួយ​ៗ​។ យ៉ាងណាមិញ ការ​ធានា១០ឆ្នាំ នៅ​តែ​ជា​ភាព​អស្ចារ្យ​នៃ​វ៉ា​លី​ម៉ាក VICTORINOX ផង​ដែរ​។

បច្ចុប្បន្ន​នេះ​ដែរ ម៉ាក​នេះ​កំពុង​តែ​មានការ​ទទួលស្គាល់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ហើយ​កាន់តែ​មានការ​និយម​ចូល​ចិត្ត​ពី​សំណាក់​អ្នក​ប្រើប្រាស់​ទូទៅ​ផង​ដែរ​។