ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បើក​បុក​ម៉ូតូ​ហើយ​រត់​បាត់​យ៉ាង​សុវត្ថិភាព

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​បើករថយន្ត​មួយ​គ្រឿង​មិនដឹង​ថា​ប្រញាប់​ទៅ​ណា​នោះ​ទេ បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំ​ពីមុខ​ពេញទំហឹង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​បើករថយន្ត​មួយ​គ្រឿង​មិនដឹង​ថា​ប្រញាប់​ទៅ​ណា​នោះ​ទេ បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួសធ្ងន់​ដេក​ផ្កាប់មុខ​ស្លាប់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៦១​កែង​ផ្លូវ​៩០ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ ១FM-២៣២៤ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៦១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង គោលបំណង​បើក​ទៅ​ត្រង់ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ បើក​ឆ្លងផ្លូវ​បាន​ពាក់កណ្តាល​មក​ហើយ ក៏​ស្រាប់តែ​មាន​រថយន្ត​តាក់ស៊ី​ម៉ែត្រ​មួយ​គ្រឿង បាន​បើក​តាម​បណ្តោយ​ផ្លូវ​៩០ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន មិនដឹង​ថា​ប្រញាប់​ទៅ​ណា​នោះ​ទេ មក​ដល់​ផ្លូវកែង ហើយ​មិន​បាន​បន្ថយល្បឿន ក៏​ជិះ​ទៅ​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ម៉ូតូ​ទៅ​ចិញ្ចើម​ផ្លូវ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ទាំងស្រុង ចំណែកឯ​ម្ចាស់​ម៉ូតូ​វិញ​ដួល​បោក​ផ្កាប់មុខ​បោក​ក្បាល​នៅ​នឹង​ថ្នល់​ហូរ​ឈាម​ពេញ​ផ្លូវ រង​របួសធ្ងន់​ស្លាប់ ឬ​ឯ​ម្ចាស់​រថយន្ត​តាក់ស៊ី​ម៉ែត្រ ជា​រថយន្ត​បង្ក​វិញ មិន​បាន​ឈប់​នៅ​ដោះស្រាយ និង​មើល​ជន​រង​គ្រោះ​នោះ​ទេ ក៏​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​នៅ​តែ​ជន​រង​គ្រោះ​ដេក​ផ្កាប់មុខ តែ​ប៉ុណ្ណោះ ភ្លាម​ៗ​នោះ រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​កន្លែង​កើតហេតុ បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​យក​ទៅ​រក្សា​ទុក​ឲ្យ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ៕