ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ផឹកស៊ី​ស្រវឹង​យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត​ត្រូវ​រថយន្ត​ដេញ​បុក​ស្លា.ប់​ម្នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​៤​នាក់ ជិះ​ម៉ូតូ​ត្រលប់​ពី​ផឹកស៊ី​ស្រវឹង គប់​កញ្ចក់​រថយន្ត ត្រូវ​រថយន្ត​ដេញ​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​

រាជធានី​ភ្នំពេញ ៖ យុវជន​៤​នាក់ ជិះ​ម៉ូតូ​ត្រលប់​ពី​ផឹកស៊ី​ស្រវឹង គប់​កញ្ចក់​រថយន្ត ត្រូវ​រថយន្ត​ដេញ​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ រង​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ ចំណែក​រថយន្ត​បើក​រត់​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ កែង​ផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០០៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១W-៧៥២១ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ជិះ​គ្នា​៤​នាក់ ស្លាប់​ម្នាក់ រង​របួសធ្ងន់​២ និង​ស្រាល​ម្នាក់ ។ សព​អ្នក​ស្លាប់​ឈ្មោះ ឡូ គី​ម​ឡេ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ប្រូ​រថយន្ត ស្នាក់​នៅ​កា​រ៉ា​ស់​រថយន្ត​កុងតឺន័រ ស្ថិត​នៅ​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ភូមិកំណើត​នៅ​ភូមិ​តា​ហៀវ​ក្រោម ឃុំ​កោង​កាង ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មំ ។ ម្ចាស់​ម៉ូតូ​ឈ្មោះ យឿ​ន សុ​ឈី​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ប្រូ​រថយន្ត ស្នាក់​នៅ​កា​រ៉ា​ស់​រថយន្ត​ជាមួយ​គ្នា មានស្រុក​កំណើត​ភូមិ​ព្រៃ​ល្វា ឃុំ​ព្រះ​និ​ពា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង​២​នាក់​ទៀត​មិន​ទាន់​បាន​ស្គាល់ឈ្មោះ​នៅឡើយ ។

តាម​សម្តី​មិត្តភក្តិ​ជន​រង​គ្រោះ​ដែល​រួម​ដំណើរ​ជាមួយ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា ៖ នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​ដើរ​លេង​ផឹកស៊ី នៅ​ម្តុំ​ផ្លូវជាតិ​លេខ​៣ ជិត​សង្កាត់​ចោម​ចៅ ដោយ​មាន​គ្នា​៧​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង និង​ស្មាស​១​គ្រឿង ក្នុង​នោះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ជិះ​គ្នា​៤​នាក់ និង​ម៉ូតូ​ស្មាស​ជិះ​គ្នា​៣​នាក់ ។ លុះ​ពេល​យប់​ជ្រៅ​បាន​នាំ​គ្នា​ត្រលប់​ទៅ​កា​រ៉ា​ស់​រថយន្ត​របស់​ខ្លួន​វិញ លុះ​បើក​ម៉ូតូ​ជិត​ដល់​ចំណុច​កើតហេតុ មាន​ទំនាស់​ជាមួយ​រថយន្ត​មួយ​គ្រឿង​ជា​ប្រភេទ​រថយន្ត​កូរ៉េ​ទ្រុង ពណ៌​ស មិន​ចាំ​ស្លាក់​លេខ ជិះ​គ្នា​២​នាក់ បើកបរ​ស្របគ្នា ហើយ​ស្រាប់តែ​ខាង​ភាគី​រថយន្ត​បង្ក​បាន​យក​ដុំ​ថ្ម​គប់​ពួក​គាត់ ដែល​ជិះ​ម៉ូតូ​ម៉ាក​ស្មាស ធ្វើ​ឲ្យ​ពួក​គាត់​បាន​យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត​ខាងលើ​វិញ ស្រាប់តែ​រថយន្ត​បង្ក​ដេញ​បុក​ម៉ូតូ​ម៉ាក​ស្មាស​ពីក្រោយ​បន្ទាប់​មក​ម៉ូតូ​ម៉ាក់​ស្មា​សបាន​គេច​ទៅ​ផ្នែក​ខាងស្តាំ​ផុត ហើយ​រថយន្ត​បង្ក​បាន​បើក​បំ​បុក​ម៉ូតូ​រង​គ្រោះ​ហុងដា​ឌ្រី​ម​ដែល​ជិះ​៤​នាក់​បាន​បន្ថយល្បឿន​រង់ចាំ​ម៉ូតូ​ម៉ាក​ស្មាស​ដែល​ជិះ​ពីក្រោយ បន្ទាប់​មក​រថយន្ត​បង្ក​បាន​បើក​បុក​ម៉ូតូ​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង​នៅ​មាត់​ច្រកចូល​ទៅ​កា​រ៉ា​ស់​រថយន្ត បណ្តាល​ឲ្យ​អូស​ជា​ច្រើន​ម៉ែត្រ ហើយ​រថយន្ត​បង្ក​ខាងលើ បាន​បន្ថែម​ល្បឿន​គេចខ្លួន​បាត់ ធ្វើ​ឲ្យ​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ម្នាក់ ២​នាក់​ទៀត​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​របួសស្រាល ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ​ព្រះ​កុស​មៈ​ចំនួន​២​នាក់ ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល​មិន​បាន​ទៅ​ព្យាបាល​ឡើយ ។

ក្រោយ​ពេល​កើតហេតុ សព​ត្រូវ​បាន​បងប្អូន​ដែល​ធ្វើការ​ជាមួយ​គ្នា បាន​ហៅ​រថយន្ត​ដឹក​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ពី​ណី​នៅ​ស្រុក​កំណើត ចំណែក​ម៉ូតូ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​បងប្អូន​ម្ចាស់​ម៉ូតូ​វិញ ៕