ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រគល់​អណ្តូងទឹក​ស្អាត​ជូន​បងប្អូន​ប្រជាពលរដ្ឋ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​យាង​ទេស ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​យាង​ទេស ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប មាន​រៀបចំ​ពិធី​ប្រគល់​អណ្តូងទឹក​ស្អាត​ចំនួន​ពីរ​ដែល​ជា​អំណោយ​សប្បុរ​ធម៌​របស់​លោក នេ​ត ផល្គុន អនុប្រធាន​មន្ទីរ​ធនធានទឹក ឧតុនិយម​ខេត្ត និង​ក្រុម​គ្រួសារ និង​សប្បុរសជន​ចិន​បាន​ផ្តល់​តាម​រយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សហ​គម​យាង​ទេស ក្រោម​អធិបតីភាព​របស់​លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម ប៊ុ​ន សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ។ 

ក្នុង​កិច្ច​ស្វាគមន៍​របស់​លោកស្រី​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​សូទ្រនិគម​បាន​គូសបញ្ជាក់​ថា នៅ​តាម​បណ្តា​ភូមិ​មួយ​ចំនួន​កំពុង​ប្រឈម​ទៅ​នឹង​ការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​ដែល​កន្លង​មក​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ប្រើប្រាស់​ទឹក​ដែល​គ្មាន​អនាម័យ ដូច​ជា​អណ្តូង​ដៃ​តូច​ៗ និង​ទឹកស្រះ​ជាដើម ។

តាម​សេចក្តីរាយការណ៍​របស់​លោក ស៊ុំ សំ​អន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​គូសបញ្ជាក់​ថា នេះ​ជា​អណ្តូងទឹក​ទី​២២ ទី​២៣ ហើយ​បន្ទាប់​ពី​អណ្តូង​ចំនួន​២០ ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជីក្រែង ហើយ​ក៏​ជា​អណ្តូងទឹក​ទី​២​និង​ទី​៣ ក្នុងស្រុក​សូទ្រនិគម​ផង​ដែរ ដែល​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​យាង​ទេស បាន​ប្រើប្រាស់​ទាំង​ប្រាំង និង​វស្សា​ដោយ​គ្មាន​ការ​ព្រួយបារម្ភ​ដូច​មុន​ឡើយ ។ ក្នុង​នោះ​ដែរ​លោក​ជំទាវ ក៏​បាន​នាំ​យក​អំណោយ​មួយ​ចំនួន ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូល រួម​ក្នុង​ពិធី​ប្រគល់​អណ្តូង​នេះ ដោយ​ម្នាក់​ៗ​ទទួល​បាន សារុង​១ និង ប្រាក់​១​ម៉ឺន​រៀល ៕