ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​ទំនប់៧៨​ក្រោម

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ធំ ចំណុះ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ចម្រុះ​ចំនួន​១៣​នាក់

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ធំ ចំណុះ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ចម្រុះ​ចំនួន​១៣​នាក់ ក្នុង​នោះ ក្រុមប្រឹក្សា​ឃុំ និង​ប្រជា​ការពារ បាន​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​ទំនប់​៧៨​ក្រោម ភូមិសាស្ត្រ​ឃុំ​ត្រពាំង​ធំ រួច​ចុះ​កាប់​កម្ទេច​ចម្រឹង និង​ដុត​ចោល​នៅ​ហ្នឹង​កន្លែង ។

ហេតុ​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នោះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៩​និង​០០​នាទី​ព្រឹក នា​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ទំនប់​៧៨​ក្រោម ក្នុងភូមិ​សាស្ត្រ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

លោក​វរសេនីយ៍ទោ មិន ច​ន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​ថា ៖ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ធំ ឱ្យ​ចំណុះ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ចម្រុះ​ចំនួន​១៣​នាក់ ក្នុង​នោះ ក្រុមប្រឹក្សា​ឃុំ និង​ប្រជា​ការពារ បាន​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច​ទំនប់​៧៨​ក្រោម ភូមិសាស្ត្រ​ឃុំ​ត្រពាំង​ធំ ជា​លទ្ធផល​កម្លាំង​បាន​បង្ក្រាប​បាន អ៊ុយ​៩​ក្បាល​, បរ​២​មាត់​, ស្បៃ​មុង​៥០០​ម៉ែត្រ​, ចម្រឹង​ចំនួន​១០០​ដើម​, និង​បាន​លែង​កូន​ត្រី​ចំនួន​១០​គីឡូក្រាម​ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ ព្រមទាំង​បាន​ដុត​កម្ទេច​ចោល​វត្ថុ​តាង​ទាំងនោះ​នៅ​នឹង​កន្លែង​កើតហេតុ​ផង​ដែរ ៕