ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​ស្លា.ប់​នារី​2​នាក់ កុមារ​ៗ​នៅ​ក្រោម​គំនរ​បាក់បែក

6 ឆ្នាំ មុន

ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៤​រី​ស្ទ័​រ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២១ សីហា នៅ​កោះ ISCHIA ជា​កោះ​ទេសចរណ៍​ពេញ​និយម​មួយ​ស្ថិត​ក្នុង

ប្រទេស​អីុ​តា​លី ៖ ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៤​រី​ស្ទ័​រ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២១ សីហា នៅ​កោះ ISCHIA ជា​កោះ​ទេសចរណ៍​ពេញ​និយម​មួយ​ស្ថិត​ក្នុង​ដែនទឹក​នៃ​ទីក្រុង NAPLES ភាគ​ខាងត្បូង​អីុ​តា​លី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២​នាក់ ចំណែក​ពួក​អ្នក​ជួយ​សង្គ្រោះ​នៅ​ប៉ុនប៉ង​ទាញ​យក​កុមារ​២​នាក់​ដែល​នៅ​រស់រាន​មានជីវិត​ជាប់​ក្រោម​គំនរ​បាក់បែក ។

យោង​តាម​ផ្នែក​ការពារ​ស៊ី​វិល​ថា នារី​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅ CASAMICCIOLA ភាគ​ខាងជើង​កោះ​នេះ ដោយសារ​បំណែក​នានា​ធ្លាក់​លើ​ព្រះ​វិហារ​គ្រឹ​ស្ត​មួយ ចំណែក​បណ្តាសារ​ព័ត៌មាន​រៀបរាប់​ពី​ការ​ស្លាប់​នារី​ម្នាក់​ទៀត​ក្នុង​គំនរ​បាក់បែក​នៃ​ផ្ទុះ​មួយ​ដែលរ​លំបាក់ ។ នា​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ម៉ោង​ក្នុងស្រុក ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ទាញ​យក​ពីក្រោម​គំនរ​បាក់បែក​នូវ​កូនង៉ែត​អាយុ​ទើប​៧​ខែ​ម្នាក់​ឈ្មោះ PASQUALE ដែល​កំពុង​យំ ហើយ​គេ​នៅ​រស់​ក្រោយ​ការ​ខិតខំ​ប្រឹងប្រែង​រយៈពេល​ច្រើន​ម៉ោង​ដើម្បី​កាយ​យក​គេ ។ ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​កាយ​រក​ក្មេង​ប្រុស​២​នាក់​ទៀត​ជា​បង​របស់​កូនង៉ែត​នេះ​ដែល​ពួក​គេ​នៅ​រស់ ។

យោង​តាម​បណ្តាសារ​ព័ត៌មាន​ថា កុមារ​ទាំង​២​នាក់​នេះ ម្នាក់​អាយុ​៤​ឆ្នាំ ហើយ​ម្នាក់​ទៀត​អាយុ​៧​ឆ្នាំ​បានរ​ត់ទៅ​នៅ​ក្រោម​គ្រែ ហើយ​ក្មេង​ជា​បង​បាន​ទាក់ទង​ជាមួយ​បណ្តា​អ្នក​ជួយ​សង្គ្រោះ​តាម​ទូរស័ព្ទ ។ គឺ​ម្តាយ​របស់​ពួក​គេ​ដែល​មាន​ផ្ទៃពោះ ហើយ​នៅ​រស់រាន​មានជីវិត​រាយការណ៍​ប្រាប់​ពី​រឿង​ពួក​កូន​ៗ រួច​ឪពុក​ពួក​គេ​អាច​ជួយ​សង្គ្រោះ​នា​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ ។

ការ​ខូចខាត​មាន​ជា​ពិសេស​ក្នុង​ឃុំ​តូច​២​ភាគ​ខាងជើង​កោះ ។ អគារ​ជា​ច្រើន​ត្រូវ​បាក់ រួច​អគារ​ច្រើន​ទៀត​ត្រូវ​ប្រះ ។ មនុស្ស​ប្រមាណ​២៥​នាក់​រង​របួស ភាគច្រើន​របួស​ស្រាល៕