ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ស៊ើបអង្កេត​លើ​ការ​បុក​គ្នា​ផ្ទួន​ៗ​របស់​នាវាចម្បាំង​

6 ឆ្នាំ មុន

ជា​លើក​ទី​៤ ចាប់តាំងពី​ខែកុម្ភៈ​មក នាវាចម្បាំង​អា​េ​ម​រិ​កបាន​បុក​គ្នា​ក្នុង​តំបន់​មួយ​ដែល​មាន​ភាព​តឹង​ខ្លាំង ។ សរុប​នាវិក​អា​មេ​រិ​ក​១៧​នាក់ ស្លា.ប់​ក្នុង​ឧប្បត្តិហេតុ​ទាំងនេះ ។

សហរដ្ឋ​អា​មេ​រិ​ក ៖ ជា​លើក​ទី​៤ ចាប់តាំងពី​ខែកុម្ភៈ​មក នាវាចម្បាំង​អា​េ​ម​រិ​កបាន​បុក​គ្នា​ក្នុង​តំបន់​មួយ​ដែល​មាន​ភាព​តឹង​ខ្លាំង ។ សរុប​នាវិក​អា​មេ​រិ​ក​១៧​នាក់ ស្លាប់​ក្នុង​ឧប្បត្តិហេតុ​ទាំងនេះ ។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក ទាមទារ​ឱ្យ​មានការ​ស៊ើបអង្កេត​ដោយ​ស៊ីជម្រៅ​មួយ ។

កង​ម៉ា​រី​ន​អា​មេ​រិ​ក ប្រកាស​នា​ថ្ងៃ​ទី​២១ សីហា ថា ខ្លួន​ផ្អាក​រាល់​ប្រតិបត្តិការ​លើ​ពិភពលោក ក្រោយ​ការ​បុក​គ្នា​របស់​នាវាចម្បាំង​មួយ​របស់​ខ្លួន ដែល​ជា​ការ​បុក​គ្នា​លើក​ទី​២ រយៈពេល​តែ​ជាង​២​ខែ​បន្តិច​ជាមួយ​មនុស្ស​ស្លាប់​១៧​នាក់ ហើយ​នេះ​ជា​ការ​បុក​គ្នា​លើក​ទី​៤​របស់​នាវាចម្បាំង​អា​េ​ម​រិ​ក​ចាប់តាំងពី​ខែកុម្ភៈ​មក ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក JIM MATTIS បាន​សន្យា​ពី​ការ​ស៊ើបអង្កេត​ដោយ​ស៊ីជម្រៅ​មួយ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​លើ​រាល់​ឧប្បត្តិហេតុ​ទាំងនោះ ដើម្បី​ពិនិត្យ​រាល់​កត្តា​ពុំ​ត្រឹមតែ​បណ្តា​កត្តា​ជា​បន្ទាន់​ឡើយ ។

ចំណែក​ប្រមុខ​ប្រតិបត្តិការ​ជើង​ទឹក​របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក ឧត្តមនាវី JOHN RICHARDSON បញ្ជាក់​ថា ក្នុង​ចំណោម​កត្តា​ទាំងនេះ ក៏​មាន​សន្តិសុខ​ខាង​ព័ត៌មានវិទ្យា​ផង​ដែរ។

ទន្ទឹម​នឹង​នេះ​ការ​តាម​រុករក​នាវិក​អា​មេ​រិ​ក​១០​នាក់ ដែល​បាត់​ខ្លួន​សន្មត់​ថា​ស្លាប់​ក្នុង​ដែនដី​សិង្ហ​បុរី​នៅ​បន្ត ។ ប្រតិបត្តិការ​តាម​រុករក​ចូលរួម​ដោយ​បណ្តា​នាវា និង​យន្តហោះ​របស់​ប្រទេស​៣ គឺ​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​សហរដ្ឋ​អា​មេ​រិ​ក ។

នាវា​ពិឃាត​បាញ់​មី​ស៊ី​ល USS JOHN MCCAIN កាលពី​ថ្ងៃ​ទី​២១ សីហា បាន​បុក​នា​វេលា​ម៉ោង​៥​និង​២៤​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​ជាមួយ​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​ដោត​ទង់​ជាតិ​លី​បេ​រី​យ៉ា​នៅ​ច្រក​សមុទ្រ​សិង្ហ​បុរី ជិត​ច្រក​សមុទ្រ MALACCA ។ ក្រៅពី​នាវិក​១០​នាក់​បាត់​ខ្លួន​នាវិក​៥​នាក់​ទៀត​រង​របួស ។ នាវា USS JOHN MCCAIN រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ដោយ​បែកធ្លាយ​សម្បក​នាវា​មួយ​ផ្នែក​នាំ​ឱ្យ​ទឹក​ចូល​ដល់​ផ្នែក​នានា​របស់​នាវា​មាន​ទាំង​បន្ទប់​ម៉ាស៊ីន និង​បន្ទប់​វិទ្យុទាក់ទង​ផង ៕