ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ងើយ​មើល​សូរ្យគ្រាស​ដោយ​ឥត​ពាក់​វ៉ែនតា​ខ្មៅ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ពេល​មាន​សូរ្យគ្រាស​ក្នុង​ផ្ទៃមេឃ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២១ សីហា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​ងើយ​មើល​ព្រះអាទិត្យ​ដោយ​

សហរដ្ឋ​អា​មេ​រិ​ក ៖ ពេល​មាន​សូរ្យគ្រាស​ក្នុង​ផ្ទៃមេឃ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២១ សីហា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​ងើយ​មើល​ព្រះអាទិត្យ​ដោយ​ពុំ​មាន​ពាក់​វ៉ែនតា​ខ្មៅ​សម្រាប់​ការពារ​រយៈពេល​ខ្លី ។

វ៉ែនតា​ខ្មៅ គឺ​ចាំបាច់​ដើម្បី​ពាក់​ការពារ​ភ្នែក​ឱ្យ​មាន​សន្តិសុខ​គ្រប់គ្រាន់​ពេល​ក្រឡេក​មើល​ព្រះអាទិត្យ ។ នៅ​ក្បែរ​ភរិយា​លោកស្រី​មី​ឡា នី​ញ៉ា និង​កូនប្រុស BARRON នា​យ៉​សេត​វិមាន​ប្រធានាធិបតី​អា​មេ​រិ​ក ត្រូវ​គេ​តាម​ថត​នា​ពេល​នោះ ។ លោកស្រី​ម៉ា​ឡា​នី​ញ៉ា ត្រាំ ក្នុង​រយៈពេល​ខ្លី​ក៏​ដោះ​វ៉ែនតា​ខ្មៅ ចេញ​ដើម្បី​សម្លឹង​មើល​សូរ្យគ្រាស​ដែរ ។

ផ្ទុយ​ទៅ​វិញ ចំណែក​ខាង​គ្រួសារ​លោក​ប៊ូ​ស វិញ ហាក់ដូច​ធ្វើ​តាម​ការ​ណែនាំ​សម្រាប់​ការ​មើល​បាតុភូត​នេះ ដោយ​សុទ្ធតែ​ពាក់​វ៉ែនតា​ការពារ​មើល​សូរ្យគ្រាស ។  ពលរដ្ឋ​អាមេ​រិ​ក​ច្រើន​លាន​នាក់​នា​ថ្ងៃ​ទី​២១ សីហា បាន​នាំ​គ្នា​មើល​សូរ្យគ្រាស​ពេញ​នៅ​ទូ​ទាំង​សហរដ្ឋ​អា​មេ​រិ​ក​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជិត​មួយ​សតវត្ស​មក​ហើយ ។

ក្រោយ​ការ​ទន្ទឹងរង់ចាំ​ជា​ច្រើន​ស​ប្តា​ហ៍ ពលរដ្ឋ​អា​មេ​រិ​ក​ចាប់ពី​រដ្ឋ​អូ​រី​ហ្គោ​ន​ជាប់​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ករ​ហូត​ដល់​រដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង​ជាប់​ឆ្នេរសមុទ្រ​អា​ត្ល​ង់​ទិ​កបាន​នាំ​គ្នា​មើល​បាតុភូត​ដ៏​កម្រ​នេះ​ដែល​ធ្វើ​ឱ្យ​សហរដ្ឋ​អា​មេ​រិ​ក​ស្ថិត​ក្នុង​ភាព​ងងឹត​ស្ទើរ​ទាំងស្រុង​រយៈពេល​ប្រមាណ​ជា​២​នាទី ។ ប្រធានាធិបតី លោក​ដូ​ណា​ល់ ត្រាំ ក៏​ចេញពី​សេត​វិមាន​មើល​សូរ្យគ្រាស​នេះ​ដែរ ៕