ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វាយប្រហារ​ភេរវកម្ម​ផ្ទាល់​​ត្រូវ​សម្លា.ប់

6 ឆ្នាំ មុន

ប៉ូលិស​តំបន់​កា​តា​ឡូញ​អេ​ស្ប៉ា​ញ​និយាយ​ថា បាន​បា.ញ់​សម្លា.ប់​ជន​ឈ្មោះ YOUNES ABOUYAAQOUB ជា​តួអង្គ​ផ្ទាល់​នៃ​ការ​វាយប្រហារ​ភេរវកម្ម​បើករថយន្ត​បំ​បុក​

ប្រទេស​អេ​ស្ប៉ា​ញ ៖ ប៉ូលិស​តំបន់​កា​តា​ឡូញ​អេ​ស្ប៉ា​ញ​និយាយ​ថា បាន​បាញ់​សម្លាប់​ជន​ឈ្មោះ YOUNES ABOUYAAQOUB ជា​តួអង្គ​ផ្ទាល់​នៃ​ការ​វាយប្រហារ​ភេរវកម្ម​បើករថយន្ត​បំ​បុក​សម្លាប់​មនុស្ស​នៅ​ទីក្រុង​បា​សឺ​ឡោ​ន​ហើយ ។

ប្រតិបត្តិការ​មួយ​របស់​ប៉ូលិស​ចាប់ផ្តើម​ក្រោយ​ម៉ោង​១៦​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​២១ សីហា នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​៥០​គីឡូម៉ែត្រ​ខាងលិច​ក្រុង​បា​សឺ​ឡោ​ន តាម​ផ្លូវថ្នល់​មួយ​នៃ​តំបន់ SUBIRATS ។

ប៉ូលិស​កា​តា​ឡូញ​អះអាង​តាម TWITTER ថា យើង​សូម​អះអាង​ថា បុរស​ដែល​បាញ់​ពេល​ផ្ទុះ​ឧប្បត្តិហេតុ​នៅ SUBIRATS ពិតជា​បុរស​ឈ្មោះ YOUNES ABOUYAAQOUB ជា​អ្នក​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​បា​សឺ​ឡោ​ន ។ យើង​អាច​ធ្វើការ​ត្រួតពិនិត្យ​លើ​ចំណុច​ទាំងឡាយ ហើយ​រូបគេ​ពិតជា​មនុស្ស​ដែល​យើង​តាម​រក ។

ចំណែក​អីុ​ម៉ា​ម​ម៉ា​រ៉ុ​ក លោក ABDELBAKI ES SATTY សង្ស័យ​ចូលរួម​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​អេ​ស្ប៉ា​ញ​ក៏​ពិតជា​ត្រូវ​ស្លាប់​ដែរ កាលពី​ថ្ងៃ​ទី​១៦ សីហា ដោយសារ​ការ​​ផ្ទុះ​ក្នុងផ្ទះ​មួយ​ឯ​ក្រុង ALCANAR តំបន់​កា​តា​ឡូញ ជា​កន្លែង​មាន​ទីតាំង​របស់​សាខា​ជា​ប្រភព​នៃ​ការ​រៀបចំ​ការ​វាយប្រហារ​ភេរវកម្ម​នានា ៕