ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ា… ឃើញហើយ ​ជនគំរាម​​ទារប្រាក់​ផ្ទះ​ហ្គេមបា.ញ់ត្រី​​

6 ឆ្នាំ មុន

គំរាម​មេការ​ផ្ទះ​ហ្គេ​ម​បា.ញ់​ត្រី តែ​ប្លាត​គ្រាប់​ទៅ​ត្រូវ​ស្ត្រី​រើស​អេ​ត​ចាយ​ម្នាក់ ​

រាជធានី​ភ្នំពេញ ៖​ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជ​ធានី កាលពី​ថ្ងៃ​ទី​១៩ សីហា បាន​បំបែកសំណុំរឿង​ខ្មាន់កាំភ្លើង​បាញ់កាំ​ភ្លើងខ្លី​ម៉ាក​កា​៥៩​មួយ​ដើម ដែល​មាន​គ្រាប់​ចំនួន​៧​គ្រាប់​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​ទៅ​ប្លុង​ចោល​នៅ​ក្បែរគំរាម​មេការ​ផ្ទះ​ហ្គេ​ម​បាញ់​ត្រី តែ​ប្លាត​គ្រាប់​ទៅ​ត្រូវ​ស្ត្រី​រើស​អេ​ត​ចាយ​ម្នាក់ ​បណ្តាល​ឲ្យ​ធ្លាយ​ពោះ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ ដែល​ជា​មនុស្ស​គ្មាន​មុខរបរ​ពិតប្រាកដ ។ ជន​នោះ​ឈ្មោះ ប៊ូ យូ​ហេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សី​កែវ ។

គួរ​រំលឹក​ថា កាលពី​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី​១៤ សីហា បុរស​ម្នាក់​​បាន​ទៅ​ទារ​លុយ​នៅ​កន្លែង​ដាក់​ហ្គេ​ម​បាញ់​ត្រី​មិន​បាន​ដូច​បំណង ​ក៏​បាន​ដក​កាំភ្លើង​បាញ់​មេការ​តែ​ប្លាត​គ្រាប់​ទៅ​ត្រូវ​ស្ត្រី​ម្នាក់ ដែល​កំពុង​ដើរ​រើស​អេ​ត​ចាយ​តាម​ផ្លូវ​បណ្តាល​ឲ្យ​ធ្លាយ​ពោះ​ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

ក្រោយ​កើត​មាន​អំពើ​បាញ់បោះ សមាសភាព​ខ្មាន់កាំភ្លើង​នោះ​ត្រូវ​គេ​សង្ស័យ​ថា ជា​ប៉ូលិស​តែ​ក៏​ត្រូវ​បាន​បដិសេធ​ពី​ស្នងការដ្ឋាន ហើយ​ក្រោយមក​ក៏​បាន​សង្ស័យ​ថា​ ជា​មន្ត្រី​យោធា ។ ដើម្បី​ស្វែងរក​ការ​ពិត លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេ​ម​ភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​តែងតែ​មិន​នៅ​ស្ងៀម​រាល់​បទល្មើស​ពាក់​ពន្ធ​កម្លាំង​ប្រាប់​អាវុធ​ដូច​ជា លួច ឆក់ ប្លន់ ឃាតកម្ម បាញ់ប្រហារ កាន់កាប់​អាវុធ​ខុសច្បាប់ ក្លែងបន្លំ​ប្រើ​ឈ្មោះ​អង្គភាព ឬ​ស្ថាប័ន​ប្រដាប់​​អាវុធ បាន​ដាក់​បញ្ជា​យ៉ាង​ម៉ឺ​ង​ម៉ាត់​ទៅ​កម្លាំង​ជំនាញ​ថ្នាក់​ក្រោម​ឲ្យ​ចុះ​ស្រាវជ្រាវ និង​សើ​ុ​ប​អង្កេត​ជា​បន្ទាន់​ដើម្បី​វែកមុខ​ជន​ខិល​ខួច ឬ​ឧក្រិដ្ឋជន​ទាំងនោះ។

ជាក់ស្តែង ​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ប្រើប្រាស់​កម្លាំង​ជំនាញ បើក​ប្រតិបត្តិការ​តាម​បង្ក្រាប រហូត​ឈាន​ដល់​ឃាត់​ខ្លួន​​ជនសង្ស័យ ក្នុង​ករណី​បាញ់បោះ​នោះ តើ​ជា​សមាសភាព​បែប​ណា ? បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង ជន​នេះ​បាន​សារភាព​ប្រាប់​កម្លាំង​កងរាជអាវុធហត្ថ​ថា ក្រោយ​ពេល​បាញ់​ត្រូវ​របួស​ស្ត្រី​ម្នាក់ រូបគេ​បាន​រត់គេច​ខ្លួន​ទៅ​ដល់ខេត្តបន្ទាយមាន​ជ័យ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ ក៏​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​វិញ ។

លុះដល់​ថ្ងៃ​ទី​១៩ សីហា ត្រូវបាន​កម្លាំង​សមត្ថ​កិច្ច​កងរាជអាវុធហត្ថ​រាជធានី សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​យុត្តិធម៌​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទៅ​ចាប់ខ្លួន​នៅ​ចំណុច​​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ដោយ​មានការ​ចូលរួម​ពី​កម្លាំង​​កងរាជអាវុធហត្ថ​មូលដ្ឋាន​នោះ​ផង ខណៈ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ  ។

តាម​ចម្លើយ​ជនសង្ស័យ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ​ខ្លួន​បាន​ទៅ​ឃើញ​ទីតាំង​ហ្គេ​ម​មួយ​កន្លែង​ទើប​បើក​ថ្មី ក៏​ដើរ​ចូល​ទៅ​សម្លុត​ជំរិត​ទារប្រាក់​ពី​ក្រុម​អ្នកលេង និង​អ្នក​មើល​ការ​ខុស​ត្រូវ​បាន​ចំនួន​៥​ពាន់​រៀល ដោយ​រូបគេ​បាន​ក្រវាត់​ID និង​កាំភ្លើងខ្លី​មួយ​ដើម នៅ​នឹង​ចង្កេះ តែ​ពេល​នោះ​អ្នក​មើល​ការ​ខុស​ត្រូវ​មិន​ព្រម​ឲ្យ​ប្រាក់​គ្រប់​ចំនួន​តាម​ការ​ទាមទារ​របស់​គេ​ទេ គឺ​ឱ្យ​តែ​៣​ពាន់​រៀល ។ ពេល​នោះ​ក៏​មានការ​ឈ្លោះប្រកែក​គ្នា រហូត​ដល់​រូបគេ​(​ជនសង្ស័យ​)​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​គំរាម​អ្នក​មើល​ការ​ខុស​ត្រូវ​ហ្គេ​ម​មួយ​គ្រាប់​បណ្តាល​ឲ្យ​ទៅ​ត្រូវ​ស្ត្រី​ម្នាក់​ដែល​កំពុង​ដើរ​តាម​ផ្លូវ​ទៅ​វិញ​។ ពេល​នោះ​អ្នក​មើល​ការ​ខុស​ត្រូវ​ហ្គេ​ម​បាន​ស្ទុះ​ទៅ​ចាប់ និង​ប្រវាយប្រតប់​គ្នា​រហូត​ធ្លាក់​អាយ​ឌី និង​កាំភ្លើងខ្លី ទើប​ខ្លួន​រត់ឡើង​ជិះ​ម៉ូតូ​បើក​គេចខ្លួន​តែ​ម្តង​ទៅ ។

ជនសង្ស័យ​បាន​បញ្ជាក់​ថា កាំភ្លើងខ្លី​ដែល​រូបគេ​ប្រើ គឺ​បាន​ទិញ​នៅ​តាម​ផ្លូវ​ជិត​ស្ថានីយប្រេងឥន្ធនៈ​តេ​លា ​តាម​មហាវិថី​ព្រះ​នរោត្តម ត្រង់​ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស ក្នុង​តម្លៃ​៤៧០​ដុល្លារ​អា​មេ​រិ​ក ពី​ជន​មិន​ស្គាល់ឈ្មោះ​ម្នាក់ តាម​រយៈ​ការ​ណែនាំ​ត​ៗ​គ្នា​ពី​អ្នក​ធ្លាប់​ស្គាល់​តាំងពី​អំឡុង​ឆ្នាំ​២០១៤​ ។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជ​ធានី​​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី ៕