ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​ប្រ៊ី​យ៉ុ​ង បែរជា​ចេញ​បាលី

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ និង​លោកគ្រូ អ្នកគ្រូ​ជា​អនុរក្ស​ដែល​បំពេញបេសកកម្ម​ឆែកឆេរ​សិស្សានុសិស្ស​ចូល​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​នាំ​គ្នា​អស់សំណើច ដោយសារ​

ខេត្តពោធិ៍សាត់ ៖ មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ និង​លោកគ្រូ អ្នកគ្រូ​ជា​អនុរក្ស​ដែល​បំពេញបេសកកម្ម​ឆែកឆេរ​សិស្សានុសិស្ស​ចូល​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​នាំ​គ្នា​អស់សំណើច ដោយសារ​តែ​ឆែកឆេរ​បេក្ខជន​មិនឃើញ ប្រ៊ី​យ៉ុ​ង បែរជា​ឃើញ​ក្រដាស​សូត្របាលី​បន្ទាន់​ចិត្ត​ទៅ​វិញ​។ ការ​រក​ឃើញ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ នៅ​មណ្ឌល​អនុ​វិទ្យាល័យ​ពោធិ៍សាត់​។

មន្ត្រី ACU និង​អនុរក្ស​នៅ​ទីនោះ​មិន​បាន​ប្រាប់​ថា បេក្ខជន​លាក់​ក្រដាស​សូត្របាលី​បន្ទន់ចិត្ត​នេះ​ប្រុស ឬ​ស្រី ហើយ​លាក់​ទុក​នៅ​ត្រង់​ណា​ក្នុង​ខ្លួន​នោះ​ទេ គ្រាន់តែ​ដឹង​ថា មាន​២​សន្លឹក​សរសេរ​ដោយ​ដៃ​។

+ ​ក្រដាស​ទី​១​សរសេរ​ថា «​ធម៌​ពេល​ប្រលង ៖
– អនុរក្ស​មក​ពីមុខ​រំលង
– អនុរក្ស​មក​ពី​ខ្នង​ឲ្យ​រលាយ
– ត្រួតពិនិត្យ​អគារ​ដើរ​វង្វេង​ខ្ច​ត់​ខ្ចាយ សប្បាយ​ប្រធាន​មណ្ឌល  អ ហិ ម ម (​សូត្រ​០៧​ចប់​)​។

+ ក្រដាស​ទី​២​សរសេរ​ថា​៖ «​ធម៌​ទន្ទេញ​ពេល​ប្រលង​៖
–  អ​លាំ​=​ធម៌​បី​ម៉ាត់​ភាវនា​តាម​ផ្លូវ
– ឡើង​សាលា (​ប្រលង​) ឈាន​ជើង​ឡើង = ពុ​ទ្ធំ​មហា​រាជា . ធ​ម្មំ​មហា​សេនា  . ស​ង្ឃំ​ចុ​ប្បុ​ចិ​ត្វា សព្វ​ក្រេ​នា វិនាស​សន្តិ​។ ទើប​អញ្ជើញ​គ្រូ​ទេព​ផង គ្រូ​មុំ​រំ​ភាព គ្រូ​អភិៈ​ច្រាយ រំលាយ​ចិញ្ចើម រំលាយ​ទាំង​ចិត្ត រំលាយ​ទាំង​ថ្លើម រំលាយ​ទាំង​ចំបង សាំ​ប្ប​ទាយ ច្រ​វ៉ា​ក់​បែកបាក់ ខ្ម​ត់​ខ្មាយ​ចំ​ឯង សមទាយ រលាយ​ស្វាហាយ​។

ព័ត៌មាន និង​រូបភាព​ទាំងនេះ​ដកស្រង់​ចេញពី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ លឹ​ម សួស្ដី ដែល​បាន​បង្ហោះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ សីហា​។ ក្នុង​នោះ​មាន​អ្នក Comments និង Shares ច្រើន​ដែល​ភាគច្រើន គឺ​ដាក់​រូប​អស់សំណើច ព្រោះ​ហួសចិត្ត​មិន​ដែល​ជួប​ប្រទះ​កន្លង​មក​៕