ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពីរ​នាក់​ស្លា.ប់​ដោយសារ​លង់ទឹក​ក្នុង​ថ្ងៃ​តែ​មួយ

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ពីរ​នាក់​ស្លា.ប់ ដោយសារ​លង់ទឹក​នៅ​ពីរ​កន្លែង​ផ្សេង​គ្នា កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ ។

ខេត្តកណ្ដាល ៖ បុរស​ពីរ​នាក់​ស្លាប់ ដោយសារ​លង់ទឹក​នៅ​ពីរ​កន្លែង​ផ្សេង​គ្នា កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ ។ ម្នាក់​ចុះ​ទៅ​បោចស្មៅ​ក្នុង​ស្រះ​លង់​ស្លាប់ និង​ម្នាក់​ទៀត​ផឹកស្រា​ស្រវឹង​ទៅ​ងូតទឹក​ព្រែក​លង់​ស្លាប់ ។

ករណី​ទី​១ បុរស​ម្នាក់ ទៅ​បោចស្មៅ​នៅ​ក្នុង​ស្រះ​ទឹក បណ្ដាល​ឲ្យ​លង់​ស្លាប់ កាលពី​វេលា​ម៉ោង​០៨​ព្រឹក ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ស្រះ​ទឹក ក្នុងភូមិ​ក្រោលគោ ឃុំ​សំបូ​រមាស ស្រុក​មុខកំពូល ។ មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សេត សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ក្រោលគោ ឃុំ​សំបួរមាស ។

នៅ​ព្រឹក​កើតហេតុ​នោះ ជន​រង​គ្រោះ​បាន​ទៅ​ធ្វើការ​បោចស្មៅ​កំពីងពួយ​នៅ​ក្នុង​ស្រះ​ទឹក​ខាងលើ ពេល​ជន​រង​គ្រោះ​បាន​បោច​រុញ​ស្មៅ​កំពីងពួយ​ចេញពី​ស្រះ​ទឹក យក​មក​លើគោក នៅ​ពេល​ជន​រង​គ្រោះ​រុញ​ស្មៅ​មក ក៏​លិច​ក្នុង​ទឹកតែ​ម្ដង ហើយ​ឈ្មោះ ជុំ ញ៉ា​ញ់ អ្នក​ធ្វើ​ជាមួយ ក៏​ស្ទុះ​ទៅ​ជួយ​រាវរក​ស្រង់​លើក​ជន​រង​គ្រោះ​មក​លើគោក​មិន​រួច ក៏​ស្រែកហៅ​ឲ្យ​គេ​ជួយ ភ្លាម​ៗ​នោះ ក៏​មាន​អ្នក​ភូមិ​ទៅ​ជួយ​ជន​រង​គ្រោះ ស្រង់​យក​មក​លើគោក​ធ្វើ​ចលនា​ជន​រង​គ្រោះ​ដកដង្ហើម​មួយ​ៗ អ្នក​ភូមិ និង​អ្នក​ជួយ​ក៏​នាំ​គ្នា​យក​ទៅ​ពេទ្យ​កាល់​ម៉ែត្រ​ភ្នំពេញ ពេល​ទៅ​ដល់​ពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​ហើយ បាន​នាំ​សព​ជន​រង​គ្រោះ​មក​ផ្ទះ​វិញ ធ្វើបុណ្យ​តាម​ប្រពៃណី ។

ករណី​ទី​២ បុរស​ម្នាក់ ផឹកស្រា​ស្រវឹង​ទៅ​ងូតទឹក​ព្រែក បណ្ដាល​ឱ្យ​លង់​ស្លាប់​កាលពី​វេលា​ម៉ោង​០៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុង​ទឹក​ព្រែក​ជ្រៃ ស្ថិត​ក្នុងភូមិ ព្រែក​ជ្រៃ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ។ មន្ត្រី​នគរបាល​ស្រុក​កោះធំ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ា​ង ថន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល ។

យោង​តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ឈ្មោះ សុខ ជុំ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ៖ រយៈកាល​កន្លង​មក​ជន​រង​គ្រោះជា​ប្តី​របស់​គាត់​តែងតែ​ផឹកស្រា​ស្រវឹង​ជា​រៀងរាល់ថ្ងៃ​គ្មាន គ្មាន​ថ្ងៃ​លោះ​ឡើយ ហើយ​ពេល​ផឹក​ម្តង​ៗ គាត់​វង្វេងស្មារតី បាត់​ការ​ចង់​ចាំ ។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​០៦​ល្ងាច ថ្ងៃ​កើតហេតុ ខ្លួន​គាត់​នៅផ្ទះ ពេល​នោះ​ជន​រង​គ្រោះជា​ប្តី បាន​សុំ​លុយ​ចំនួន​១,០០០​រៀល ទៅ​ហូប​ស្រា​បន្ត​ទៀត ក្រោយ​ពី​ហូប​ស្រា​រួច ប្តី​គាត់​មក​ដល់​ផ្ទះ​វិញ បាន​ប្រាប់​គាត់​ថា ទៅ​ងូតទឹក និង​មក​ហូប​បាយ​វិញ រួច​ប្តី​របស់​គាត់ បាន​ចេញពីផ្ទះ​ទៅ​ងូតទឹក​ព្រែក​ខាងក្រោយ​ផ្ទះ​បាត់​ទៅ ។ មួយសន្ទុះ​ក្រោយមក ដោយ​បាត់​ប្តី ជា​ជន​រង​គ្រោះ​យូរ​ពេក​ពុំ​ទាន់​ឃើញ​ត្រលប់​មក​ផ្ទះ ក៏​ទៅ​រក​ប្តី​នៅ​មាត់​ព្រែក​តែ​មិនឃើញ ក៏​សង្ស័យ​ថា ៖ ប្តី​លង់ទឹក ក៏​ចុះ​រាវ​ក្នុង​ទឹក ក៏​ប្រទះ​ឃើញ​ប្តី​លង់ទឹក ក៏​ហៅ​បងប្អូន​ឲ្យ​ចុះ​ជួយ​លើក​ពី​ក្នុង​ទឹក ហើយ​ធ្វើ​ចលនា និង​កំ​ដៅ​ភ្លើង តែ​ពុំ​អាច​ជួយ​សង្គ្រោះ​បាន ព្រោះ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន ផ្នែក​ជំនាញ នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​កោះធំ បាន​ដល់​កន្លែង​កើតហេតុ រួច​បាន​បង្កើត​ពិនិត្យ​សាកសព​ជន​រង​គ្រោះ ឃើញ​ថា​ជន​រង​គ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ពាក់ព័ន្ធ​នឹង​ករណី​ផ្សេង​ឡើយ គឺ​ពិតជា​លង់ទឹក​ស្លាប់​ប្រាកដ​មែន ៕