ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះកាំភ្លើងខ្លី… ក្រោយ​​បា.ញ់​សម្លា.ប់​​កម្មការិនី​ឈរ​ទិញ​ភេស​ជ្ជៈ

6 ឆ្នាំ មុន

តើមានការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតក.ម្ម​បា.ញ់​សម្លា.ប់​កម្មការិនី​នៅ​ក្នុង​សង្កាត់​ចោម​ចៅ

រាជធានី​ភ្នំពេញ ៖ កាំភ្លើងខ្លី​ម៉ាក​កា​៥៩​មួយ​ដើម ដែល​មាន​គ្រាប់​ចំនួន​៧​គ្រាប់​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​ទៅ​ប្លុង​ចោល​នៅ​ក្បែរចេតិយ​មាត់​ស្រះ​ទឹក​មួយ​កន្លែង ហើយ​ត្រូវ​បាន​បុរស​អ្នក​ស្ទូចត្រី​ម្នាក់​ប្រទះ​ឃើញ ​ក៏​រើស​យក​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្ដិ៍​ភ្លើង​ឆេះ​រទេះ​ដើម្បី​រក្សា​ទុក​និង​បន្ត​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា ម្ចាស់​កាំភ្លើងខ្លី​នោះ​ជា​នរណា មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​អ្វី​ដែរ​ឬ​អត់ ? អ្នកណា​ទៅដឹង… គ្រាន់តែនាង​​​ប្រើពាក្យ​ប៉ុន្មានម៉ាត់នេះ បាញ់​​ស្លាប់​ក្នុង​ថ្លុក​​ឈាម

ជា​ពិសេស​ មានការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​កម្មការិនី​នៅ​ក្នុង​សង្កាត់​ចោម​ចៅ កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែសីហា កន្លង​មក​ដែរ​ឬ​អត់ ​ព្រោះ​ពេល​នោះ​ តាម​ការ​សន្និដ្ឋាន​លើ​សំបក​គ្រាប់ ដែល​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​អាច​ជា​កាំភ្លើង​ម៉ាក​កា​៥៩​ដែរ ។ ​បើដូចប៉ូលិស​សន្និដ្ឋាន​មែន… ជីវិត​នាង​​ពិតជា​​ផុយ​​​ណាស់​​រឿង​នេះ

បុរស​អ្នក​ស្ទូចត្រី​បាន​ប្រទះ​ឃើញ​កាំភ្លើងខ្លី​១​ដើម​នោះ កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២០ សីហា នៅ​ចំណុច​ចេតិយ​ក្បែរ​ស្រះ​ទឹក​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​រហូត​ដល់​វេលា​ម៉ោង​០៤ ​និង​១៥​នាទី​រសៀល​ថ្ងៃ​ដដែល ទើប​បុរស​នោះ​ទៅ​រាយការណ៍​​​ និង​នាំ​យក​កាំភ្លើង​នោះ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ភ្លើង​ឆេះ​រទេះ​រក្សា​ទុក។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាំភ្លើងខ្លី​១​ដើម​នោះ​ម៉ាក​កា​៥៩ លេខ BA-5705 មាន​គ្រាប់​ចំនួន​៧​គ្រាប់​នៅ​ក្នុង​នោះ ហើយ​ទំនង​​កាំភ្លើង​នេះ​ ត្រូវ​បាន​គេ​ប្រើប្រាស់​រាល់ថ្ងៃ មិនមែន​កាំភ្លើង​ទុក​ចោល​យូរ​មក​ហើយ​នោះ​ឡើយ ហើយ​ក៏​ទើបនឹង​ត្រូវ​ជន​មិន​ស្គាល់​មុខ​យក​ទៅ​ប្លុង​ចោល​ថ្មី​ៗ​តែ​ប៉ុណ្ណោះ ព្រោះ​វា​នៅ​ស្អាត​គ្មាន​ច្រែះ​គ្មាន​ស្នឹម​ដូច​ជា​ការ​ទុក​ចោល​យូរថ្ងៃ​នោះ​ឡើយ ។

ទាក់ទិន​នឹង​ហេតុការណ៍​នោះ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ភ្លើង​ឆេះ​រទេះ​បាន​ទទួលយក​កាំភ្លើង​នោះ​ទៅ​រក្សា​ទុក និង​បាន​ធ្វើការ​សាកសួរ​ព័ត៌មាន​ពី​បុរស​ខាងលើ​ដោយ​ធ្វើ​របាយការណ៍​រួចរាល់​ហើយ និង​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ ដើម្បី​ស្វែងរក​ម្ចាស់​កាំភ្លើង​ពិត​ប្រាកដ និង​មូលហេតុ​ដែល​គេ​យក​កាំភ្លើង​ទៅ​ប្លុង​ចោល​បែប​នេះ ។

ទោះបីជា​បែប​ណា​ នគរបាល​មិន​ទាន់​ដឹង​ថា តើ​កាំភ្លើង​ដែល​ជន​មិន​ស្គាល់​មុខ​យក​ទៅ​ប្លុង​ចោល​នេះ មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​អ្វីខ្លះ ហើយ​មានការ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​កម្មការិនី​ម្នាក់​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ដែរ​ឬ​អត់​នៅឡើយ​ទេ ។​