ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងល្អ​! កម្ពុជា ត្រូវបានដកចេញពីបញ្ជី​ប្រផេះ​​នៃក្រុមប្រទេស ដែលមានហានិភ័យ​ខាង​លាង​លុយកខ្វក់ហើយ​!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា FATF  ដែល​មាន​មូលដ្ឋាននៅទីក្រុងប៉ារីស ​បានប្រកាសជាផ្លូវការ  សម្រេច​ដកប្រទេសកម្ពុជា ចេញពី «បញ្ជី​ប្រផេះ​​នៃក្រុមប្រទេស…

ភ្នំពេញ៖ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា FATF  ដែល​មាន​មូលដ្ឋាននៅទីក្រុងប៉ារីស ​បានប្រកាសជាផ្លូវការ  សម្រេច​ដកប្រទេសកម្ពុជា ចេញពី «បញ្ជី​ប្រផេះ​​នៃក្រុមប្រទេស ដែលមានហានិភ័យខាងលាងលុយកខ្វក់»។ ការសម្រេចដកកម្ពុជាចេញពី «បញ្ជីប្រផេះ​នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់» បានធ្វើឡើងនៅក្នុង​មហាសន្និបាត FATF នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ​

​សេចក្តីប្រកាសរបស់ FATF បញ្ជាក់ថា៖ «យុត្តាធិការក្រោមការបង្កើនការត្រួតពិនិត្យ កំពុង​ដំណើរ​ការ​យ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាតខាងយុទ្ធសាស្ត្រ នៅក្នុងរដ្ឋាភិបាល​របស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដែលចូល​រួមចំណែកដល់ការរីកសាយអាវុធនុយក្លេអ៊ែរ។ ប្រទេស​ថ្មីៗ​ ដែលស្ថិតនៅក្រោមកម្មវត្ថុ​នៃការ​បង្កើន​ការ​ត្រួត​ពិនិត្យ​ រួមមាន អាហ្វ្រិក​ខាង​ត្បូង និង​នីហ្សេរីយ៉ា។ ប្រទេស​ម៉ារ៉ុក និង​កម្ពុជា ​លែង​ជា​កម្មវត្ថុ​នៃ​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​ ដោយ FATF ទៀតហើយ»។

ប្រទេសកម្ពុជាយើង ធ្លាប់ត្រូវបានអង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេស ដែលមានហានិភ័យខាងលាងលុយកខ្វក់ ចាប់តាំងពីឆ្នាំ២០១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ