ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឱ្យ​ជឿ​សោះថា ផ្លែ​ទុរេន​មានអត្ថ​​ប្រយោជន៍​អស្ចារ្យ​យ៉ាង​នេះ…

6 ឆ្នាំ មុន

ផ្លែ​ទុរេន​មួយ​មាន​ទម្ងន់​ជិត​៦០២​ក្រាម និង​ជា​ប្រភព​នៃ​ថាមពល ។ ១០០​ក្រាម​នៃ​ផ្លែ​ទុរេន​មាន​ថាមពល​ប្រហែល​១៤៧​គីឡូ​កាឡូរី ឬ​ប្រមាណ​៧%​នៃ​ចំនួន​ដែល​គេ​ណែនាំ​ឱ្យ​ពិសា ។
អត្ថប្រយោជន៍​របស់​ផ្លែ​ទុរេនគឺ ៖

ផ្លែ​ទុរេន​មួយ​មាន​ទម្ងន់​ជិត​៦០២​ក្រាម និង​ជា​ប្រភព​នៃ​ថាមពល ។ ១០០​ក្រាម​នៃ​ផ្លែ​ទុរេន​មាន​ថាមពល​ប្រហែល​១៤៧​គីឡូ​កាឡូរី ឬ​ប្រមាណ​៧%​នៃ​ចំនួន​ដែល​គេ​ណែនាំ​ឱ្យ​ពិសា ។

ផ្លែ​ទុរេន​មិន​មាន​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ទេ ប៉ុន្តែ​គឺជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​សរសៃ និង​ប្រូ​តេ​អីុន ។

អត្ថប្រយោជន៍​របស់​ផ្លែ​ទុរេន​ចំពោះ​សុខភាព​៖

១-​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់ទឹកចិត្ត
ការ​សិក្សា​បាន​បង្ហាញ​ថា អ៊័​រ​ម៉ូ​ន​សេ​រ៉េ​តូ​នី​ន​ក្នុង​កម្រិត​ទាប​ពិតជា​អាច​បង្ក​ឱ្យ​មាន​ជំងឺ​បាក់ទឹកចិត្ត ។ ទុរេន​សម្បូរ​ទៅ​ដោយ​វីតាមីន​B៦​ដែល​មាន​សារសំខាន់​សម្រាប់​ការ​ផលិត​អ៊័​រ​ម៉ូ​ន​សេ​រ៉េ​តូ​នី​ន​នេះ ។ ហេតុនេះ​ហើយ​បានជា​ការ​ទទួលទាន​ផ្លែ​ទុរេន​អាច​បង្កើន​កម្រិត​អ៊័​រ​ម៉ូ​ន​សេ​រ៉េ​តូ​នី​ន និង​ប្រឆាំង​នឹង​ជំងឺ​បាក់ទឹកចិត្ត​បាន​យ៉ាង​ងាយស្រួល ។

២-​ល្អ​ចំពោះ​សុខភាព​ឆ្អឹង និង​ធ្មេញ
វត្តមាន​របស់​កាល់ស្យូម ប៉ូ​តា​ស្យូ​ម និង​វីតាមីន​B​ក្នុង​បរិមាណ​ដ៏​ច្រើន​ក្នុង​ផ្លែ​ទុរេន​មាន​អត្ថប្រយោជន៍​សម្រាប់​ការ​រក្សា​សុខភាព​ធ្មេញ​និង​ឆ្អឹង ។

៣-​ជួយ​ពន្យារ​ភាព​ចាស់
វីតាមីន​C មាន​បរិមាណ​ដ៏​ច្រើន​ក្នុង​ផ្លែ​ទុរេន ។

វីតាមីន​C គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​អានុភាព​អាច​ជួយ​ក្នុង​ការ​បំផ្លាញ​រ៉ា​ឌី​កាល់​សេរី ។ នៅ​ពេល​ដែល​រ៉ា​ឌី​កាល់​សេរី​មាន​បរិមាណ​ទាប នោះ​ដំណើ​កា​រវិ​វ​ឍ្ឍ​ទៅ​រក​ភាព​ចាស់​របស់​អ្នក​ក៏​យឺត​ដែរ ។

៤-​ល្អ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ
វត្តមាន​នៃ​ជាតិ​សរសៃ​នៅ​ក្នុង​ផ្លែ​ទុរេន​ជួយ​ក្នុង​ការ​បន្ធូរបន្ថយ​ចលនា​ពោះវៀន ។ វា​ជួយ​បញ្ចៀស​បញ្ហា​ទល់លាមក និង​ពង្រឹង​ថាមពល​នៃ​ការ​រំលាយ​អាហារ ។ វត្តមាន​នៃ​វីតាមីន Thiamine និង​niacin ក៏​ជួយ​ធ្វើ​ឱ្យ​ចំណង់​អាហារ និង​ថាមពល​រំលាយ​អាហារ​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង ដូច្នេះ​វា​ធានា​បាន​ថា​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​នៅ​តែ​មាន​សុខភាព​ល្អ ។

៥-​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម
វត្តមាន​នៃ​សារធាតុ​ម៉​ង់​ហ្គា​ណែ​ស​ដែល​មាន​ក្នុង​ផ្លែ​ទុរេន​ជួយ​ក្នុង​ការ​គ្រប់គ្រង និង​ថែរក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ។ ដូច្នេះ​អ្នកជំងឺ​ទឹកនោមផ្អែម​អាច​ពិសា​ផ្លែ​ទុរេន​ដោយ​មិន​មានការ​ភ័យ​ខ្លាច​ឡើយ ៕