ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​គេច​ម៉ូតូ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង បាន​បើក​គេច និង​ម៉ូតូ​មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក និង​បង្គោល​ភ្លើង​ពេញទំហឹង

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង បាន​បើក​គេច និង​ម៉ូតូ​មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក និង​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​បើកបរ​រង​របួស​បាក់ដៃ​ខាងឆ្វេង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ ទល់មុខ​នឹង​ផ្ទះ​យីហោ ម៉េ​ត សុខ​ជា លក់​ស៊ុប​គោ និង​គ្រឿងក្លែម ផ្លូវ​៣៦៩ ភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ៖ អ្នក​បើករថយន្ត​មានឈ្មោះ សោម ឆេ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

តាម​សម្តី​ជន​រង​គ្រោះ ដែល​ជា​អ្នក​បើករថយន្ត បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ រូប​គាត់​បាន​បើករថយន្ត​ម៉ាក ហ៊ី​យ៉ា​ន​ដាយ​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២P-៧៣២៣ គោលបំណង​ត្រូវ​ទៅ​ផ្ទះ​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៦៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើត បាន​គេច​នឹង​ម៉ូតូ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ធ្វើ​ឲ្យ​រថយន្ត​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បេតុង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង បែក​កញ្ចក់​ខាង​មុខ ព្រមទាំង​ផ្ទុះ​ពោង​សុ​វត្តិភាព និង​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត រង​របួស​បាក់ដៃ​ខាងឆ្វេង​ផង​ដែរ ។ ដោយឡែក​បង្គោល​ភ្លើង​វិញ រង​ការ​ខូចខាត​បាក់ និង​វៀច តែ​មិន​ទាន់​ដួល​ដល់​ដី​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​បាន​ស្ទូច​យក​រថយន្ត​យក​ទៅ​រក្សារ​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក ។ ចំណែក​អ្នកបើកបរ​រថយន្ត ត្រូវ​បាន​ឲ្យ​បងប្អូន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ៕