ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលស្លាក​​ម៉ូតូអ្នកកាសែត​(21.L1002.96)ចម្លែកអត់?

6 ឆ្នាំ មុន

អ្នក​សារ​ព័ត៌មាន​ពីរ​នាក់​ បាន​ត្រូវ​​លោក​ សូ សា​ហុង អភិបាលស្រុក​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ភ្នំក្រវាញ​ បញ្ជា​ឱ្យ​​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន

ខេត្តពោធិ៍សាត់​ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា អ្នក​សារ​ព័ត៌មាន​ពីរ​នាក់​បាន​ត្រូវ​​លោក​ សូ សា​ហុង អភិបាលស្រុក​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ភ្នំក្រវាញ​ បញ្ជា​ឱ្យ​​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​មាន​​ពលរដ្ឋ​ប្ដឹង​ថា​ ពួក​គេ​បាន​ដើរ​ធ្វើ​សកម្មភាព​យក​លុយ​​ពី​អ្នក​ដឹកឈើ​តាម​ម៉ូតូ​បន្តិចបន្តួច​​គ្រាន់​ចិញ្ចឹម​ឆ្នាំង ​និង​ការ​ប្រើប្រាស់​ស្លាក​លេខ​ម៉ូតូ​ក្លែងក្លាយ ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២០​ សីហា​ ស្ថិត​ត្រង់​ចំណុច​ភូមិ​​ស្រែ​ព​ពាយ ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍​សាត់ ។

លោក​វរសេនីយ៍ត្រី វង សា​វ៉េ​ត អធិការ​នគរ​បាល​ស្រុក​ភ្នំក្រវាញ​​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​អ្នកកាសែត​ទាំង​​២​នាក់​នេះ​ ​​១-​ឈ្មោះ អ៊ុយ គឹ​ម​ង៉ុ​យ ​អាយុ​៤៧​ឆ្នាំ ​មាន​ទី​លំ​ភូមិ​​ដំណាក់​អំពិល សង្កាត់​លលក.ស ក្រុង​​ពោធិ៍​សាត់ និង​ទី​​២-​​ឈ្មោះ​ធម្ម​ នី អាយុ​៥៧​ឆ្នាំ ​មាន​ទី​លំ​​នៅក្នុងភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង ។ ទាំង​ពីរ​នាក់​នេះ​ ជា​ភ្នាក់ងារ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​មួយ​ដែល​មានឈ្មោះ​ថា​(​គំនិត​ខ្មែរ​) ។

លោក​អធិការ​បន្ត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំ​ក្រវាញ រាយការណ៍​មក​ថា ពួក​គាត់​ទាំង​ពីរ​នាក​ជិះ​ម៉ូតូ១​គ្រឿង​ម៉ាក ហុងដា​សេ​១២៥ សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ចម្លែក 21.L1 002.96 ដើរ​ធ្វើ​សកម្មភាព​ក្នុង​ព្រៃ​ជំរិត​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​ដឹកឈើ​តាម​រទេះគោ​ក្របី តាម​គោ​យន្ដ ដែល​ខ្លះ​ដឹក​យក​ទៅ​ធ្វើ​ផ្ទះ និង​ខ្លះ​ទៀត​ ដឹក​តាម​ម៉ូតូ​បន្តិចបន្តួច​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​តែ​ប៉ុណ្ណោះ​ ។​

លោក​បញ្ជាក់​ថា ​ការ​យក​លុយ​ពី​ប្រជា​ពលរដ្ឋ​ដឹកអុស​ដឹកឈើ​ធ្វើ​ផ្ទះ​នេះ​ វា​ជា​កំហុស​មួយ​ទៅ​ហើយ ប៉ុន្តែ​អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ពួក​គាត់​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ប្រើប្រាស់​ស្លាក​លេខ​ម៉ូតូ​ក្លែងក្លាយ​តែ​ម្ដង ​។ ជនសង្ស័យ​អ្នក​សារព័ត៌​មានគំនិត​ខ្មែរ​ទាំង​ពីរ​នាក់​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕