ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ដឹកឈើ​ធ្លាក់​ផ្លូវ​ដួល​សង្កត់​ខ្លួនឯង​ស្លា.ប់

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ការ​រកស៊ី​ជួញដូរ​ឈើ​មិន​ត្រឹមតែ​បំផ្លាញ​នូវ​ធនធានធម្មជាតិ​ប្រទេស​កម្ពុជា​នោះ​ទេ សូ​ម្បី​អាយុជីវិត​ប្រជាជន​ជា​ច្រើន ក៏​បាន​រង​គ្រោះ​ពី​ការ​ជួញដូរ​ឈើ

ខេត្តមណ្ឌលគិរី ៖ ការ​រកស៊ី​ជួញដូរ​ឈើ​មិន​ត្រឹមតែ​បំផ្លាញ​នូវ​ធនធានធម្មជាតិ​ប្រទេស​កម្ពុជា​នោះ​ទេ សូ​ម្បី​អាយុជីវិត​ប្រជាជន​ជា​ច្រើន ក៏​បាន​រង​គ្រោះ​ពី​ការ​ជួញដូរ​ឈើ ដោយ​មាន​ខ្លះ​រង​គ្រោះ​ពិការ ចំណែក​មួយ​ចំនួន​ទៀត​បាន​បាត់បង់​ជីវិត​គួរ​ឲ្យ​សោកស្តាយ ។ ជាក់ស្ដែង​នៅ​វេលា​ម៉ោង​១៥​និង​២០​នាទី ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏៍​កើតឡើង​ជិះ​ម៉ូតូ​ដឹកឈើ​ដួល​ដោយ​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​លើ​ផ្លូវ​កៅស៊ូ​ត្រង់​ចំណុច​អូរ​ផ្លា​យ ស្ថិត​ក្នុងភូមិ​ពូ​រ៉ា​ដែ​ត ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ជន​រង​គ្រោះ ឈ្មោៈ ម្ភែ​ក គា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ព្នង រស់​ភូមិ​ប៊ូ​ស្រា ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ច​បន្ត​ថា ៖ ជន​រង​គ្រោះ​បាន​ដឹកឈើ​ប្រភេទ​កូន​ក្រឡឹង​ជិត​១០​គ្រាប់ ដោយ​ចង​ភ្ជាប់​លើរាន​ម៉ូតូ​កែ​ច្នៃ​ដឹក​ចេញពី​ភូមិ​ពី​រ៉ា​ដែ​ត ឆ្ពោះទៅ​ទីរួមស្រុក​ពេ​ជ្រា​ដា ។ ស្រាប់តែ​ទៅ​ដល់​ចំណុច​កើតហេតុ គេ​មិនដឹង​ថា ម៉ូតូ​ជន​រង​គ្រោះ​កើត​មាន​បញ្ហា​អ្វី​នោះ​ទេ ស្រាប់តែ​ឃើញ​ម៉ូតូ​ធ្លាក់​ចេញពី​ផ្លូវ​ទៅ​ខាងស្តាំ​ដៃ បណ្តាល​ឲ្យ​កំណាត់ឈើ នឹង​ម៉ូតូ​សង្កត់ពីលើ​ស្លាប់​ភ្លាម​មួយ​រំពេច ។

ក្រោយ​ពី​មន្ត្រី​ជំនាញ​ពិនិត្យ​សព​រួច បាន​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី ព្រោះ​នេះ​ជា​ករណី​គ្រោះថ្នាក់​ដោយ​ខ្លួនឯង ៕