ក្រសួងដឹកជញ្ជូនគ្រោងសាងសង់ផ្លូវរថភ្លើងនៅប៉ែកឦសាន
រសួងដឹកជញ្ជូនថៃនឹងស្នើការយល់ព្រមពីទីស្តីការគណៈរដ្ឋមន្ត្រីនាខែតុលា សម្រាប់សាងសង់ផ្លូវរថភ្លើងចម្ងាយ៣៥៥គីឡូម៉ែត្រពី
រសួងដឹកជញ្ជូនថៃនឹងស្នើការយល់ព្រមពីទីស្តីការគណៈរដ្ឋមន្ត្រីនាខែតុលា សម្រាប់សាងសង់ផ្លូវរថភ្លើងចម្ងាយ៣៥៥គីឡូម៉ែត្រពី
ប្រទេសថៃ ៖ ក្រសួងដឹកជញ្ជូនថៃនឹងស្នើការយល់ព្រមពីទីស្តីការគណៈរដ្ឋមន្ត្រីនាខែតុលា សម្រាប់សាងសង់ផ្លូវរថភ្លើងចម្ងាយ៣៥៥គីឡូម៉ែត្រពី Ban Phai-Mukdahan ទៅ Nakhon Phanom ក្នុងតម្លៃប្រមាណ១,៩៨ប៊ីលានដុល្លារ ។
លោក Sorapong Paitoonphong អ្នកនាំពាក្យរងផ្នែកដឹកជញ្ជូន និយាយកាលពីថ្ងៃសៅរ៍ថា ផ្លូវរថភ្លើងនេះបានទទួលការយល់ព្រមពីគណៈកម្មការផ្លូវរថភ្លើងជាតិប្រទេសថៃ (SRT) រួចហើយ ។
គណៈកម្មការនេះកំពុងតែផ្ញើគម្រោងទៅកាន់ក្រសួង ដើម្បីពិចារណាមុននឹងលើកឡើងទៅសម្រេចក្នុងកិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្ត្រីក្នុងខែតុលា ខាងមុខ ។
នៅពេលទទួលការយល់ព្រមពីទីស្តីការហើយ នឹងមានការដកហូតដីដើម្បីចាប់ផ្តើមការសាងសង់នៅឆ្នាំក្រោយ ។ គម្រោងនេះត្រូវគេគិតថា នឹងសម្រេចការសាងសង់ រួចចាប់ផ្តើមដំណើរការជាផ្លូវការក្នុងឆ្នាំ២០២៤ ។
លោក Sorapong បន្តថា SRT ក៏កំពុងតែសិក្សាពីផលប៉ះពាល់បរិស្ថាន ហើយនឹងផ្ញើទៅកាន់ក្រសួងនៅពាក់កណ្តាលខែក្រោយ ។
លោកបន្ថែមថា ក្រសួងក៏បានប្រាប់ទៅ SRT ឲ្យសិក្សាពីបញ្ហាចំនួន៣ ទាក់ទិននឹងគម្រោងនេះដូចជា ថវិកាសម្រាប់ការដកហូតដី និងតំបន់សមរម្យត្រូវដកហូត, ប្រាក់ចំណូលពីគម្រោង ត្រូវតែស្មើនឹងគម្រោងរថភ្លើងល្បឿនលឿន និងការអភិវឌ្ឍដីរបស់រតនាគារនៅតាមផ្លូវរថភ្លើងសម្រាប់ពាណិជ្ជកម្ម ។
ដើម្បីជៀសវាងទឹកជំនន់ SRT ក៏បានសិក្សាពីការសាងសង់ផ្លូវនេះ ក្នុងលក្ខណៈមិនបិទលំហូរទឹក និងចេញផែនការដោះស្រាយបញ្ហាទឹកជំនន់នាពេលអនាគត ។ លោកបន្ថែមថា នឹងលើកកម្ពស់ផ្លូវរថភ្លើងនេះនៅកន្លែងមួយចំនួន ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ផងដែរ ។
រថភ្លើងអាចនឹងផ្ទុកអ្នកដំណើរបានប្រមាណ១២.៣០០នាក់ក្នុង១ថ្ងៃនាឆ្នាំ២០២៣ និងកើនដល់៣ម៉ឺននាក់ក្នុង១ថ្ងៃនាឆ្នាំ២០៥៣ ៕
ចែករំលែកព័តមាននេះ