ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​៣​នាក់ និង​ថ្នាំ​ញៀន​២​គីឡូ​ទៅ​តុលាការ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន (​ក្នុង​នោះ​មាន​ម្នាក់​ជា​មេខ្លោង​) ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ រួម​ជាមួយ វត្ថុ​តាង​ថ្នាំ​ញៀន​ជាង​២​គីឡូក្រាម​ផង​ដែរ ។

ជនសង្ស័យ​៣​នាក់​នោះ​មាន ១.​ឈ្មោះ យូ សូ​រិ​យា ហៅ​យ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​មេខ្លោង​) ២.​ឈ្មោះ ង្វៀ​ង ហ្វី​ង​គៀង ហៅ សុខ​ហេង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ និង​៣.​ឈ្មោះ ង្វៀ​ង ធី​ធី ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជន​ចា​តិ​វៀតណាម​ទាំង​បី​នាក់ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៧ ខែសីហា នេះ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ប្រើប្រាស់​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ នៅ​មុខ​វត្ត​មហាមន្ត្រី ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន ចំនួន​២១១៩.៦៤ ក្រាម (២​គីឡូ​១​ខាំ​១៩​ក្រាម​.៦៤) ជា​ប្រភេទ​ថ្នាំ​ហេ​រ៉ូ​អី​ន​, រថយន្ត​១​គ្រឿង​, ម៉ូតូ​១​គ្រឿង​, និង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ និង​ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន​ជា​២​គីឡូក្រាម​នោះ​ភ្លាម សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​ឆែកឆេរ​ផ្ទះ​ដែល​ពួក​គេ​ស្នាក់​នៅ​២​កន្លែង​ទៀត ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ជា​លទ្ធផល​ពុំ​មាន​អ្វី​ឲ្យ​កត់សម្គាល់​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ៖ ក្រុម​ឈ្មួញ​គ្រឿងញៀន​៣​នាក់​នេះ សុទ្ធតែ​ជា​ជនជាតិ​វៀតណាម ពួក​គេ​ជំនាញ​រកស៊ី​ដឹក​ជញ្ជូន​គ្រឿងញៀន ពី​ប្រទេស​ឡាវ ចូល​មក​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​កម្ពុជា និង​ឆ្លងកាត់​ទៅ​ប្រទេស​វៀតណាម​ទៀត​ផង ។

សមត្ត​កិច្ច​បាន​ឲ្យ​ដឹង​ថា ៖ តាម​ចម្លើយ​ពួក​គេ បាន​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀន​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​មិន​មាន​ថ្នាំ​ញៀន​ច្រើន​ដូច​លើក​នេះ​ទេ ហើយ​ក៏​មិន​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ដែរ ។ ទោះជា​យ៉ាងណា ជនសង្ស័យ និង​ថ្នាំ​ញៀន​ជាង​២​គីឡូក្រាម ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សលា​ដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕