ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ​ហ៊ុន សែន​ ៖ ជំនួយ​បច្ចេកទេស គ្រាន់តែ​ធ្វើ​ឲ្យ​គាត់​ចុក​ឈាម​

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា ពាក្យ​ថា

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា ពាក្យ​ថា​ ជំនួយ​ប​ចេ្ច​ក​ទេស (Technical Assistant) ពី​បរទេស​មក​កម្ពុជា​គឺ «​គ្រាន់តែ​ជា​បង្កើត​ការងារ​ធ្វើ​ឲ្យ​ជនបរទេស​តែ​ប៉ុណ្ណោះ​» ខ​ណៈ​ដែល​កម្ពុជា​មិន​បាន​អ្វី​សោះតែ​ម្តង​។​

សម្តេច​បាន​ថ្លែង​បែប​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី ២២ សីហា ឆ្នាំ​២០១៧ នេះ​នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទី​២​ស្តី​ពី «​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» នៅ​វិមាន​សន្តិភាព ដែល​មាន​វត្តមាន​ភ្ញៀវ​ជាតិ អន្តរជាតិ និង​អ្នកធ្វើការ​ងារ​ខាង​​បរិស្ថាន​។​

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ​ពាក្យ​ថា​ ជំនួយ​ប​ចេ្ច​ក​ទេស (Technical Assistant) ពី​បរទេស​មក​កម្ពុជា ​គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​រូប​សម្តេច​ផ្ទាល់​ចុក​ឈាម​តែ​ប៉ុណ្ណោះ ព្រោះ​វា​មិន​មាន​អ្វី​ជា​ដុំ​កំភួន​ជា​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ទេ​។ សម្តេច​បាន​លើក​ឧទាហរណ៍​មួយ​នៃ​គម្រោង​ជំនួយ​ជា​លុយ១លាន​ដុល្លារ ជាក់ស្តែង​លុយ​ជាង​៨០​ម៉ឺន​ដុល្លារ ​គឺ​យក​ត្រឡប់​ទៅ​កាន់​ប្រទេស​បរទេស​នោះ​វិះ​តាម​រយៈ​ការ​ជួល​អ្នកបច្ចេកទេស​បរទេស​គ្នា​គេ​។​

​សម្តេច​បាន​រម្លឹក​ថា មាន​ករណី​មួយ​នៃ​គម្រោង​សាងសង់​បណ្ណាល័យ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ក្រោម​ជំនួយ​ពី​បរទេស គឺ​គេ​ជួល​បរទេស​គូស​ប្លង់​ហើយ​ចំណាយ​លុយ​​យ៉ាងច្រើន​លើ​ការ​គូស​ប្លង់​ដោយ​ជនបរទេស​នោះ ខ​ណៈ​ដែល​កម្ពុជា​ពេល​នោះ​គឺ​ប្រើប្រាស់​ជនជាតិ​ខ្មែរ​ក្នុង​ការ​រចនា គូស​ប្លង់​សាងសង់​វិមាន​សន្តិភាព​។​

សម្តេច​បាន​បន្ត​ថា​៖ «​នេះ​ជា​របៀប​រក​ការងារ​ធ្វើ​ឲ្យ​ជនបរទេស​គ្នា​ឯង​»៕