ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងមានជំងឺអ្វី បានជាក្អួតឈាមទាំងថ្លុកស្លា.ប់បែបនេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ក្អួត​ឈាម​ស្លា.ប់​នៅ​មុខ​បន្ទប់​ជួល ដោយ​មាន​ឈាម​នៅ​ក្នុង​បោយ​ទឹក

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ក្អួត​ឈាម​ស្លាប់​នៅ​មុខ​បន្ទប់​ជួល ដោយ​មាន​ឈាម​នៅ​ក្នុង​បោយ​ទឹក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ខែ​ក ផា ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ មុខរបរ​កម្មករ​លី​អីវ៉ាន់ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ភូមិកំណើត​នៅ​ភូមិ​ព្រៃ​រកា ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។ ប្រពន្ធចុង​ឈ្មោះ មាន នី​ម អាយុ​៣៩​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​បន្ទប់​ជិត​គ្នា ភូមិកំណើត​នៅ​ភូមិ​ភូមិ​វាល ឃុំ​ខ្នោ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។ កូនស្រី​ប​ង្កើ​ឈ្មោះ ផុ​ន ភ័​ក្ត អាយុ​២៣​ឆ្នាំ រោងចក្រ​ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ផ្ទះ​ជួល នៅ​កន្លែង​កើតហេតុ បាន​និយាយ​ថា ៖ នៅ​មុន​ពេល​កើតហេតុ មាន​នារី​ម្នាក់​បាន​ងើប​ទៅ​បត់ជើង​នៅ​បន្ទប់ទឹក​ផ្ទះ​ជួល​ប្រើ​រួម​គ្នា បាន​ដើរ​ឆ្លង​កាត់មុខ​បន្ទប់​ជួល​ទី​១ ដល់​បន្ទប់​ជួល​ទី​៧ ត្រង់​មុខ​បន្ទប់​ជួល​ជន​រង​គ្រោះ ឃើញ​មាន​បើកភ្លើង ហើយ​បានឃើញ​មាន​ឈាម​ហូរ​តាម​មាត់ នឹង​នៅ​ក្នុង​បោយ​ទឹក សុទ្ធតែ​ឈាម ហើយ​មានការ​ភិតភ័យ បាន​ស្រែកហៅ​ប្រជាពលរដ្ឋ នៅ​កន្លែង​កើតហេតុ ព្រមទាំង​ប្រពន្ធចុង​ជន​រង​គ្រោះ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធចុង​បាន​និយាយ​ថា ៖ រូប​គាត់​ជា​ប្រពន្ធចុង ទើបបាន​រួមរស់​ជាមួយ​គ្នា​ជិត​១​ខែ តែ​មិនសូវ​ជិត​ស្និត​នឹង​គ្នា​ឡើយ គាត់​ជា​ស្ត្រី​មេម៉ាយ​មានកូន​៤​នាក់ ស្រី​៣ ប្រុស​១ រស់នៅ​ជាមួយ​គាត់​២​នាក់ ដែល​មាន​បន្ទប់​នៅ​ជិត​នឹង​បន្ទប់​ជន​រង​គ្រោះ នៅ​បន្ទប់​លេខ​១០ ចំណែក​រូប​គាត់​នៅ​បន្ទប់​លេខ​៧ ។ នៅ​យប់​កើតហេតុ គាត់​មិន​បាន​មក​ដេក​ជាមួយ​ជន​រង​គ្រោះ​ទេ ព្រោះ​កូន​តូច​របស់​គាត់​យំ​ពេក គាត់​ក៏​នៅ​ដេក​បំបៅ​កូន ស្រាប់តែ​ឮ​សម្លេង​ស្រែក​ឡូឡា ថា​ប្តី​របស់​គាត់​ស្លាប់ ។

បើ​តាម​ប្រភព​ពី​កូនបង្កើត​ឈ្មោះ ផុ​ន ភ័​ក្ត ត្រូវជា​កូនស្រី​ពៅ បាន​និយាយ​ថា ៖ ឪពុក​របស់​គាត់ មានកូន​ចំនួន​៣​នាក់ ប្រុស​១ ស្រី​២ ហើយ​បាន​និយាយ​ថា ឪពុក​ខ្លួន បាន​បែក​ពី​ម្តាយ​របស់​ខ្លួន​តាំងពី​នៅ​តូច​ៗ​មក​ម្ល៉េះ ដោយ​មិន​បាន​ជួយ​ចិញ្ចឹម​កូន​ៗ​ដួច​ឪពុក​គេ​ឡើយ​ហើយ ឪពុក​ខ្លួន​បាន​ធ្វើ​កម្មករ​សំណង់​ជាង​១០​ឆ្នាំ​មក​ហើយ តែ​ពុំដែល​ផ្តល់​លុយ​កាស​ដល់​ប្រពន្ធ​កូន​ឡើយ ដោយ​ចាយ​ខ្លួន​ឯ​ពុំ​គ្រាន់​ផង ។ កូនស្រី​បាន​បន្ត​ទៀត​ថា ឪពុក​ខ្លួន​ចូល​ចិត្ត​ហូប​ស្រា​ជា​ប្រចាំ ហើយ​ប្រមាណ​ជាង​មួយ​ខែ​មុន ឪពុក​ទៅ​លេង​គាត់ ដោយ​មិនសូវ​ស្រួលខ្លួន ហើយ​បាន​ឲ្យ​ប្តី​របស់​គាត់​កោសខ្យល់​ឲ្យ ហើយ​រូប​គាត់​បានឃើញ​ឈាម​ប្រលាក់​នឹង​អាវ​ដែរ មិន​ចាប់អារម្មណ៍ ហើយ​ឪពុក​គាត់​លាក់​មិន​ប្រាប់​គាត់​ឡើយ ហើយ​ពេល​ឃើញ​ឪពុក​ស្លាប់ ទើប​ដឹង​ថា​គាត់​លាក់​មិន​ឲ្យ​កូន​ដឹង ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ បាន​ប្រាប់​ថា ស្លាប់​ដោយសារ​មាន​ជម្ងឺ​ប្រចាំ​កាយ ហើយ​ក្អួត​ឈាម​ស្លាប់ ។ សព​ប្រគល់​ឲ្យ​កូនស្រី​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕