ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហូប​បាយ​ហើយ ឡើង​សម្រាក​គាំងបេះដូង​ស្លា.ប់

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​មួយ​រំពេច ដែល​ការ​ស្លា.ប់​នេះ​ត្រូវ​បាន​សន្និដ្ឋាន​ថា បណ្តាល​មក​គាំងបេះដូង ។ ហេតុការណ៍​នេះ​បាន​កើតឡើង

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ដែល​ការ​ស្លាប់​នេះ​ត្រូវ​បាន​សន្និដ្ឋាន​ថា បណ្តាល​មក​គាំងបេះដូង ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាល​វេលា​ម៉ោង​០៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ នេះ នៅ​ចំណុច​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ។ ជន​រង​គ្រោះ​ឈ្មោះ ហាន គី​ម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​អ្នក​យក​ផា​ស៊ី​ផ្សារ​វាល​រេញ និង​ដើរ​ដាក់​បន្លែ​តាម​តូប ស្នាក់​នៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ បើ​តាម​ស្ត្រី​ជា​ភរិយា​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ពេល​គាត់​មក​ពី​ធ្វើការ​រោងចក្រ​វិញ គាត់​បានឃើញ​ប្តី​របស់​គាត់ (​ជន​រង​គ្រោះ​) ហូប​បាយ​ហើយ ក៏​ឡើង​ដេក​លើ​គ្រែ ចុច​ទូ​ស័ព្ទ​លេង​ជា​ធម្មតា បន្ទាប់​មក​ក៏​និយាយ​ប្រាប់​គាត់​ថា គាត់​ដូច​ជា​គាំងបេះដូង (​ជន​រង​គ្រោះ​) ហើយ​ក៏​ជ្រុះ​ទូរស័ព្ទ​ពី​ដៃ ដេក​ស្តូកស្តឹង​តែ​ម្តង ។ បន្ទាប់​មក​ប្រពន្ធ​បញ្ជូន​ទៅ​កាន់​សង្គ្រោះ តែ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ហើយ ។ បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​ជន​រង​គ្រោះ ពិតជា​ស្លាប់​ដោយ​មិន​មាន​ក្នុង​ករណី​ឃាតកម្ម​អ្វី​នោះ​ទេ ៕