ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានបុកមនុស្សស្លា.ប់ហើយ… បើក​គេច​ដោយ​សុវត្ថិ​ភាព!

6 ឆ្នាំ មុន

ស្ត្រី​មាន​សតិ​មិន​គ្រប់​ម្នាក់

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ស្ត្រី​មាន​សតិ​មិន​គ្រប់​ម្នាក់ ខណៈ​កំពុង​ឆ្លងថ្នល់​ស្រាប់តែ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម ហើយ​រថយន្ត​នោះ​បាន​បើក​គេច​បាត់​ស្រមោល​តែ​ម្តង ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៧ និង​១៥​នាទី​យប់​ថ្ងៃ​ទី​២១ សីហា ស្ថិត​ក្នុងភូមិ​ដាច់​ព្រាត ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

សេចក្តី​រាយ​​ការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ត្រូវ​គេ​ស្គាល់ឈ្មោះ​កាន់ ឌី អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទំនប់​ទឹក ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។ ដោយឡែក អ្នក​បើ​របរ​រថយន្ត​គេចខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ។ ទាក់ទិន​ករណី​នេះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ស្ត្រី​រង​គ្រោះ​ចង់​ឆ្លងថ្នល់ តែ​មិន​បាន​ប្រុង​ប្រយ័ត្ន ក៏​ត្រូវ​រថយន្ត​បុក​តែ​ម្តង ។

បច្ចុប្បន្ន សាកសព​ស្ត្រី​រង គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះរថយន្ត​មិនដឹងថា អាច​រកតម្រុយ​ឃើញ ​ឬក៏អត់នោះទេ ព្រោះ​បានបើកគេចដោយគ្រប់មិនស្គាល់អត្តសញ្ញាណ ។