ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បត់​ចូល​ញ៉ាំ​អី ម៉ូតូ​បុក​បាក់ជើង​ស្រី​ស្អាត​ម្នាក់

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​វ័យ​កណ្តាល​ម្នាក់ អាយុប្រមាណ​ជាង​៣០​ឆ្នាំ បាន​បាក់ជើង​ស្តាំ បន្ទាប់​ពី​ត្រូវ​បាន​ម៉ូតូ​យុវជន​ម្នាក់​បុក​ពេញទំហឹង ខណៈ​ពេល​មិត្តភក្តិ​ដឹក​មក​រក​ញ៉ាំ​អី​ពេល​យប់ ។

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​វ័យ​កណ្តាល​ម្នាក់ អាយុប្រមាណ​ជាង​៣០​ឆ្នាំ បាន​បាក់ជើង​ស្តាំ បន្ទាប់​ពី​ត្រូវ​បាន​ម៉ូតូ​យុវជន​ម្នាក់​បុក​ពេញទំហឹង ខណៈ​ពេល​មិត្តភក្តិ​ដឹក​មក​រក​ញ៉ាំ​អី​ពេល​យប់ ។ ហេតុ​ការ​ណ៏​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២៣​និង​១០​នាទី ត្រង់​ចំណុច​មុខ​ផ្ទះសំណាក់ អង្គ​រមាស ស្ថិត​ក្នុងភូមិ​០៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

យោង​តាម​ប្រភព​សមត្ថកិច្ច​ចរាចរ​ណ៏​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ៖ នៅ​វេលា​ម៉ោង​២៣​និង​១០​នាទី​ត្រង់​ចំណុច​មុខ​ផ្ទះសំណាក់ អង្គ​រមាស ស្ថិត​ក្នុងភូមិ​០៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​កើតឡើង រវាង​ម៉ូតូ​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ ១D-៨៤៥០ បើកបរ​ដោយ​ឈ្មោះ កែវ សុ​គ​ន្ឋ ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​រង​របួសស្រាល​) មានមុខ​របរ​ជាង​ផ្សា​ដែក មាន​ទីលំនៅ​ក្រុម​២៧ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​ព្រះ សីហ​នុ បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក គ្លិ​ក ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ក្រចេះ ១A-៦០០១ បើកបរ​ដោយ​ឈ្មោះ ជុំ ពូន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​រង​របួសស្រាល​) ឌុ​ប​ស្ត្រី​ម្នាក់​ឈ្មោះ យឹ​ម ចិន្តា អាយុ​៣០​ឆ្នាំ បណ្តាលរ​ងរ​បួស​បាក់ជើង​ស្តាំ ។

យោង​តាម​ប្រភព​សាក្សី​ក្បែរ​កន្លែង​កើតហេតុ បាន​អះអាង​ថា ៖ នៅ​មុន​កើតហេតុ គេ​បានឃើញ​ម៉ូតូ​ម៉ាក គ្លី​ក ជិះ​ឌុ​ប​គ្នា​ជាមួយ​ស្ត្រី​ម្នាក់ ក្នុង​ទិស​ដៅ​មក​ពី​តោ​ពីរ ហួស​កន្លែង​កើតហេតុ​បន្តិច ស្រាប់តែ​បត់​ឆ្វេង​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត បន្ទាប់​មក​ក៏​បាន​បត់​ឆ្វេង​ទៀត ក៏​ត្រូវ​ម៉ូតូ​របស់​យុវជន​ម្នាក់ ជិះ​ម្នាក់ឯង បុក​ពេញទំហឹង​តែ​ម្តង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួសធ្ងន់​បាក់ជើង​ស្តាំ​តែ​ម្តង ។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​ផង​ដែរ បើ​យោង​តាម​ការ​អះអាង​ពី​ភាគី​ម៉ូតូ គ្លី​ក ឈ្មោះ ជុំ ពូន បាន​ឲ្យ​ដឹង​ថា ៖ នៅ​មុន​កើតហេតុ ខ្លួន និង​មិត្តភក្តិ​ផ្ទះ​ក្បែរ​គ្នា បាន​ជិះ​ម៉ូតូ​មក​ដើរ​លេង​ម្តុំ​តោ​ពីរ បន្ទាប់​មក​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ នៅ​ស្ពាន​អូ​សំអាត នៅ​ពេល​មក​ដល់​ម្តុំ​កន្លែង​កើតហេតុ មិត្តភក្តិ​របស់​គាត់​ចង់​ញាំ​អាហារ ក៏​បាន​បត់​ត្រលប់​ថយក្រោយ ដោយ​បាន​ជិះ​ក្រឡឹង​ខឿន​ពុះ​ទ្រូង​ចែកផ្លូវ ស៊ី​ញ៉ូ​បត់​ត្រឹមត្រូវ ប៉ុន្តែ​នៅ​ពេល​បត់​បាន​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​មាន​ម៉ូតូ​យុវជន​ម្នាក់​ជិះ​ម្នាក់​ក្នុង​ល្បឿន​លឿន មក​បុក​ម៉ូតូ​គាត់ ចំ​ជើង​មិត្ត​របស់​គាត់ បណ្តាល​ឲ្យ​បាក់​តែ​ម្តង ។

ក្រោយ​កើតហេតុ ម៉ូតូ​ទាំង​ពីរ​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍ រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​បន្ទាប់ ឯ​ស្ត្រី​រងរ​គ្រោះ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចាក់​អង្រែ​កំពង់សោម ៕