ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ស្ត្រី​៨​នាក់​អត់​នាំ​គ្នា​ធ្វើ​ការងារ បែរ​ទៅ​អង្គុយ​លេងល្បែង​បៀ

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ មនុស្ស​ជា​ច្រើន រស់នៅ​ក្នុង​ក្រុងប៉ៃលិន មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង​នឹង​បុរស​ស្ត្រី​ចំនួន​៨​នាក់ ដែល​មិន​ព្រម​នាំ​គ្នា​ទៅ​រក​ការងារ​ធ្វើ

ខេត្ត​ប៉ៃលិន ៖ មនុស្ស​ជា​ច្រើន រស់នៅ​ក្នុង​ក្រុងប៉ៃលិន មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង​នឹង​បុរស​ស្ត្រី​ចំនួន​៨​នាក់ ដែល​មិន​ព្រម​នាំ​គ្នា​ទៅ​រក​ការងារ​ធ្វើ បែរជា​នាំ​គ្នា​ទៅ​អង្គុយ​សម្ងំ​លេងល្បែង​បៀរ​ខុសច្បាប់​។ ក្នុង​ចំ ណោ​ម​អ្នក​ញៀន​ល្បែង​ទាំង​៨​នាក់ មាន​មួយ​ចំនួន​ជា​ប្រពន្ធ​របស់​មន្ត្រីរាជការ​ក្នុង​ខេត្ត​ថែម​ទៀត គួរតែ​ធ្វើ​ជា​គំរូ​ល្អ​ដល់​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ ទើប​គេ​ហៅ​ថា​ពលរដ្ឋ​ល្អ តែ​បែរជា​អង្គុយ​ជុំ​ៗ នាំ​គ្នា​បាំង​ផ្លិត​ក៏​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។

ហេតុការណ៍​ចាប់​ឃាត់ខ្លួន​បុរស​ស្ត្រី​ទាំង​៨​នាក់​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧​នេះ ស្ថិត​នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង ក្នុងភូមិ​វត្ត​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​ឃាត់ខ្លួន​ស្ត្រី​ចំនួន​៤​នាក់ រហូត​ដល់​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​បុរស​ស្ត្រី​ចំនួន​៤​នាក់​ទៀត ស្ថិត​នៅ​ក្នុងភូមិ​អូរ​ច្រា​លិច សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​។ ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា យោង​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច របស់​រាជរដ្ឋាភិបាល ដោយនៅ​ក្នុង​ចំណុច​ទី​៥ បាន​កំណត់​ថា គ្មាន​ការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​សហការ​ជាមួយនឹង​ការិយាល័យ​អន្តរាគមន៍ ចុះ​ធ្វើការ​បង្ក្រាប​តែ​ម្តង​។

ប្រភព​បន្ត​ទៀត​ថា ក្រុម​អ្នក​ញៀន​ល្បែង​ទាំង​៨​នាក់ ទី​១. ឈ្មោះ អេ​ង សា​រឿ​ន ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ទី​២.​ឈ្មោះ សាន ភាព ភេទ​ស្រី អាយុ​៤០​ឆ្នាំ ទី​៣.​ឈ្មោះ វ៉ិ​ត ហ៊ុន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ និង​ទី​៤.​ឈ្មោះ សុខ ស្រី​នី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ទាំងអស់​គ្នា​ជា​មេផ្ទះ រស់នៅ​ភូមិ​ខាងលើ រហូត​មក​ដល់​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​ឃាត់ខ្លួន​៤​នាក់​ទៀត ទី​១.​ឈ្មោះ ចិន វាសនា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នក​លក់ដូរ ទី​២.​ឈ្មោះ ទ្រី នឿ​ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជា​អ្នកលក់​ផ្លែ​ឈើ ទី​៣.​ឈ្មោះ ភី ស្រី​មុំ ភេទ​ស្រី អាយុ ៣៧​ឆ្នាំ ជា​អ្នក​លក់ដូរ និង​ទី​៥.​ឈ្មោះ ស៊ិ​ម ប៉ះ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជា​អ្នកលក់​ខោអាវ ទាំងអស់​គ្នា​រស់នៅ ភូមិ​អូរ​ច្រា​លិច សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​។

ការ​បង្ក្រាប​ករណី​ខាងលើ​នេះ នគរបាល​រឹបអូស​បាន​វត្ថុ​តាង​មួយ ចំនួន​ដូច​ជា​បៀ​១​ហ៊ូ (៥២​សន្លឹក​) និង​ប្រាក់​ចំនួន​២៥​ម៉ឺន​រៀល​ផង​ដែរ​។ សូម​បញ្ជាក់​ថា ប្រពន្ធ​មន្ត្រីរាជការ​មួយ​ចំនួន​ក៏​ចូ​ម​រួម​លេង​ជាមួយនឹង​អ្នក​ទាំងអស់​ខាងលើ​នេះ​ដែរ ដូច្នេះ​ហើយ​បានជា​គំរូ​មិនល្អ​ដល់​ពលរដ្ឋ នាំ​គ្នា​លេង​យ៉ាង​ពពាក់ពពូន​ត​តែ​ម្តង​៕