ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឪពុក​គិត​កូន​ដូច​ចង្វា​ប្រដេញ កូន​គិត​ម្តាយ​ឪពុក​វិញ​ដូច​ព្រះ​បែ​ខ្នង?

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ទឹកចិត្ត​ឪពុក​ម្តាយ ទោះបី​ស្ថិត​ក្រោម​តំណក់ទឹកភ្លៀង លាយ​ដោយ​ខ្យល់ និង​ផ្គរ ផ្លេកបន្ទោរ​យ៉ាងណា​ក្តី

ខេត្តកំពង់ឆ្នាំង ៖ ទឹកចិត្ត​ឪពុក​ម្តាយ ទោះបី​ស្ថិត​ក្រោម​តំណក់ទឹកភ្លៀង លាយ​ដោយ​ខ្យល់ និង​ផ្គរ ផ្លេកបន្ទោរ​យ៉ាងណា​ក្តី ក៏​ពួក​គាត់​មិន​រា​ថយ​ក្នុង​ការ​ទន្ទឹងរង់ចាំ​កូន​ៗ ជាទី​ស្រលាញ់​ពួក​គាត់​ចេញពី​មណ្ឌល​ប្រឡង​វិញ​ដែរ​។ រូប​ប៉ុន្មាន​សន្លឹក​នេះ បាន​បង្ហាញ​ការ​តស៊ូ​របស់​អាណាព្យាបាល​ដែល​អង្គុយ​ក្រោម​ដំណក់ភ្លៀង​រង់ចាំ​កូន​ៗ​ចេញពី​មណ្ឌល​ប្រលង នៅ​សាលា​បឋម​សិក្សា​គំរូ​ក្រុង កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧​នេះ​។ ពួក​គាត់​មិន​បាន​គិត​ថា តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​គាត់​នោះ​ទេ ព្រោះ​ការ​ឈរ​ហាលភ្លៀង ហាលខ្យល់​បែប​នេះ បើ​មិន​ជួប​បញ្ហា​ប្រឈម​ធំ​ៗ​ដូច​ជា​ខ្យល់​រំលំ​ដើមឈើ ឬ​មាន​រន្ទះ​ក៏​ត្រឹម​កើត​ជំងឺ​ផ្តាសាយ​ដែរ​…​នេះ​ហើយ​ទឹកចិត្ត​ពួក​គាត់​។

តើ​ពេល​ពួក​យើង​ជា​កូន​ធំ​ហើយ​មានការ​ងារ​ធ្វើ មាន​ប្តី​ប្រពន្ធ ពួក​យើង​នឹង​គិត​គាត់ ដូច​គាត់​គិត​យើង​នៅ​ពេល​នេះ​ទេ ? នេះ​គ្រាន់តែ​សុភាសិត​ពី​បុរាណកាល​មក​នោះ​ទេ មួយ​ភាគ​ធំ​មិន​ដូចនេះ​ឡើយ តែ​មួយ​ចំនួន​ក្នុង​សង្គម​បច្ចុប្បន្ន​ពិតជា​ចៀស​មិន​រួច​ឡើយ​។ ជា​ការ​ពិត​នៅ​ក្រុង​កំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ចន្ទ ដែល​ជា​ថ្ងៃ​ទី​១​នៃ​ប្រលង​សញ្ញា​ប​ត្រ័​ម​ធ​ម្យ​ម​សិក្សា ទុតិយភូមិ​នេះ មាន​ភ្លៀង​យ៉ាង​ខ្លាំង ហេតុនេះ នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​មាន​មណ្ឌល​ប្រលង​ចំនួន​៣ គឺ​សាលា​បឋម​សិក្សា​គំរូ​ក្រុង វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង និង​វិទ្យាល័យ ព្រះបាទ​សុរា​ម្រិ​ត គឺ​សុទ្ធសឹងតែ​មាន​ទិដ្ឋភាព​បែប​នេះ​ដូច​ៗ​គ្នា​។ សូម​ឲ្យ​ការ​តស៊ូ​របស់​ពួក​គាត់ បាន​ទទួល​សំណាងល្អ ក្នុង​ក្នុង​លទ្ធផល​ប្រលង​របស់​កុលបុត្រ កុលធីតា​ពួក​គាត់​សម​តាម​ក្តី​ប្រថា្ន​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕