ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​មណ្ឌល​ប្រលង​នៅ​ខេត្តពោធិ៍សាត់

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា នេះ លោក អ៊ឹម កុ​ច រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ជា​ប្រធាន​គណៈមេប្រយោគ​ប្រចាំ​ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា នេះ លោក អ៊ឹម កុ​ច រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ជា​ប្រធាន​គណៈមេប្រយោគ​ប្រចាំ​ខេត្តពោធិ៍សាត់ និង​លោកស្រី ជុក សុ​ផា​ន់​នី អភិបាលរង​ខេត្ត បាន​អញ្ជើញ​បើក​វិញ្ញាសារ​ប្រលង​មធ្យមសិក្សា​ទុតិយ​ភួ​មិ​ឆ្នាំ​សិក្សា​២០១៦-២០១៧ ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២១ និង​២២ ខែសីហា ឆ្នាំ​២០១៧ ។

លោក លី សុ​គ​ន្ធី ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា ៖ ក្នុងឆ្នាំនេះ មណ្ឌល​ប្រលង មាន​ចំនួន​៥​មណ្ឌល គឺ​កើន​១​មណ្ឌល ក្នុង​នោះ​មាន​វិទ្យាល័យ​ពោធិ៍សាត់​២, មណ្ឌល​អនុ​វិទ្យាល័យ​ពោធិ៍សាត់​១, មណ្ឌល​សាលា​បឋម​សិក្សា​ពោធិ៍សាត់​១, មណ្ឌល និង​អនុ​វិទ្យាល័យ​ព្រែក​ស្ដី​១​មណ្ឌល ។ ចំពោះ​បេក្ខជន​ចុះ​ឈ្មោះ​ប្រលង​សរុប​មាន​ចំនួន​២៨៨៧ ស្រី​១២៩២​នាក់ កើន​៣៧១​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​សិ​ស្សា​២០១៥-២០១៦ កន្លង​មក ។

ចំពោះ​វិញ្ញ​សារ​ប្រលង​ចែក​ចេញ​ជា​ពីរ ១.​ផ្នែក​វិទ្យាសាស្ដ្រ​មាន​ចំនួន​៧​មុខ​វិជ្ជា ។ ២.​ផ្នែក​វិទ្យាសាស្ដ្រ​សង្គម​មាន​ចំនួន​៧​មុខ​វិជ្ជា​ដែរ ។ ចំពោះ​វិន័យ និង​បទបញ្ជាផ្ទៃក្នុង គឺ​មានការ​រឹត​បន្តឹង​ដូច​បណ្ដា​ឆ្នាំ​មុន​ៗ​ផង​ដែរ ក្រោម​ការ​ត្រួតពិនិត្យ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់ ពី​ស្ថាបន​ចំនួន​៣ ក្នុង​នោះ​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​, ក្រុម​និ​សិ​ត្ស​ស្ម័គ្រចិត្ត​, និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​គ្រប់​មណ្ឌល​ប្រលង​ទាំង​៥ រួម​ជាមួយ​កងកម្លាំង​នគរបាល​ជាតិ​, កងរាជអាវុធហត្ថ ការពារ​សន្តិសុខ​សុវត្ថិភាព និង​ក្រុម​គ្រួ​ពេទ្យ​ប្រចាំការ នៅ​គ្រប់​មណ្ឌល​ប្រលង ។

លោក អ៊ឹម កុ​ច និង​លោកស្រី ជុក សុ​ផា​ន់​នី បាន​ផ្ដាំផ្ញើ​ដល់​សិក្សា​នុ​សិស្ស​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បំពេញ​កិច្ចការ​របស់​ខ្លួន ដោយ​ផ្ចិតផ្ចង់ កុំ​មានការ​ភិតភ័យ​អ្វី​ឲ្យ​សោះ បើ​ចេះ​គឺ​ជាប់ បើ​មិន​ចេះ​គឺ​ធ្លាក់ ។ ការ​រឹត​បន្ដឹង​បែប​នេះ គឺជា​ទិស​ដៅ​របស់​រាជរដ្ឋាភិបាល ដើម្បី​ចម្រាញ់​យក​អ្នកចេះ​ដឹង​ពិតប្រាកដ សម្រាប់​ជា​ទំពាំង​ស្នង​ឫស្សី នៃ​ប្រទេស​ជាតិ ព្រោះថា​ប្រទេស​ជាតិ​រីក​ចំរើន និង​ការ​ដឹកនាំ​ប្រទេស​រឹង​មាំ​នោះ គឺ​អាស្រ័យ​ធនធានមនុស្ស​ជា​ចម្បង ។ ជាមួយ​គ្នា​នេះ ដើម្បី​ធ្វើ​ឲ្យ​សិស្សានុសិស្ស​ដែល​ដើរ​លេង​ច្រើន មិនសូវ​ចូល​សាលា​នោះ ភ្ញាក់រលឹក​ងាក​មក​រៀនសូត្រ​វិញ​ព្រោះ​ខ្លាច​ប្រលង​ធ្លាក់ ។ តាម​ការ​សង្កេត​មើល​ការ​ប្រលង​សញ្ញាប័ត្រ​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៦ ២០១៧​នេះ នៅ​ខេត្តពោធិ៍សាត់​ថ្ងៃ​ទី​មួយ ហាក់ដូចជា​ពុំ​មាន​បាតុភាព​អ្វី​កើតឡើង​នោះ​ទេ ៕