ថៃ​ល័​រ ស្វ៊ី​ស ឈ្នះក្តី​បំពាន​កេរ្តិ៍ខ្មាស​​… សំណង១​ដុល្លារ


តារា​ចម្រៀង​ ​ថៃ​ល័​រ ស្វ៊ី​ស បាន​បរិច្ចាគ​ប្រាក់​ដ៏​សន្ធឹកសន្ធាប់​ដល់​អង្គការ​សប្បុរសធម៌​ជួយ​ដល់​ជន​រង​គ្រោះ​ផ្លូវភេទ ក្រោយ​ពី​នាង​ទើបតែ​ឈ្នះ​រឿង​ក្តី​ពី ​DJ ​ម្នាក់​ដែល​បំពាន​លើ​កេរ្តិ៍ខ្មាស​របស់​នាង ។

លោកស្រី​ Mariska Hargitay ​ជា​អ្នក​បង្កើត​អង្គការ​សប្បុរសធម៌​ «Joyfull Heart Foundation» ​និយាយ​ថា​ «​ខ្ញុំ​សង្ឃឹមថា ​បទ​ពិសោធន៍​របស់ ​Taylor ​ដែល​បង្ហាញ​នៅ​ទី​សាធារណៈ និង​ការ​សម្រេចចិត្ត​លើ​រឿងរ៉ាវ​នានា​របស់​នាង មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នក​រង​គ្រោះ​ផ្សេង​ទៀត​ហ៊ាន​ចេញ​មុខ​និយាយ និង​សម្តែង​ប្រតិកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ធ្វើ​ឱ្យ​គ្រប់​ភាគី​ទាំងអស់​រួម​គ្នា​ដោះស្រាយ​បញ្ហា​ផង​ដែរ» ។

ភាព​ពុះពារ និង​ការ​យក​អស់កម្លាំង​កាយ​ចិត្ត​របស់​នាង​ធ្វើ​ឱ្យ​ខ្ញុំ​មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ និង​សុំ​កោតសរសើរ​ដែល​នាង​បាន​ទ្រទ្រង់​លើ​ការងារ​របស់​«Joyful Heart Foundation» ។

នាង ​Swift ​អាយុ​២៧​ឆ្នាំ ទើបតែ​ឈ្នះ​រឿង​ក្តី​លើ​លោក​ David Mueller​ ដែល​រំលោភ​បំពាន​លើ​កេរ្តិ៍ខ្មាស​ គឺ​ចាប់​កំប៉េះគូទ​របស់​នាង​នៅ​ពេល​ថតរូប​រួម​គ្នា​ក្នុង​ឆ្នាំ​២០១៣ ។ នាង ​Swift ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១​ដុល្លារ​។

ក្រោយ​ឈ្នះ​រឿង​ក្តី​មក​នាង​ ថៃ​ល័​រ ស្វ៊ី​ស ប្រកាស​ថា នឹង​ផ្តល់​ប្រាក់​បរិច្ចាគ​ដល់​មូលនិធិ​ ដើម្បី​ជួយ​ស្ត្រី​ជួបនឹង​បញ្ហា​ដូច​រូបរាង ៕

សិល្បៈ​និង​តារា

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ