ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជជែករកចំណុចខ្វះខាត​របស់​​ផលិតករ​​ខ្មែរ​

6 ឆ្នាំ មុន

កាលពីព្រឹក​ថ្ងៃ​ទី​១៨ ​សីហា ​​​ដោយ​មាន​គោលបំណង​សំខាន់ជជែក​វែកញែក​ពី​ក្ដី​កង្វល់ចំណុច​ខ្វះខាត

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ទទួល​ចែកចាយ​ភាពយន្ត​ខ្មែរ ទៅ​កាន់​ទីផ្សារ​ភាពយន្ត​ក្រៅប្រទេសមានឈ្មោះ​ថា «​ពូ​ព្រហ្ម​» បាន​បើក​កិច្ច​ពិភាក្សា​គ្នា​មួយ កាលពីព្រឹក​ថ្ងៃ​ទី​១៨ ​សីហា ​​​ដោយ​មាន​គោលបំណង​សំខាន់ជជែក​វែកញែក​ពី​ក្ដី​កង្វល់ចំណុច​ខ្វះខាត និង​ការ​បំពេញ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយរបស់​ផលិតករ​ខ្មែរ មុន​នឹង​ភាពយន្ត​របស់​ខ្លួនត្រូវ​បាន​ទទួលស្គាល់​ជា​លក្ខណៈ​ស្ដង់ដារ ហើយ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ ។

កិច្ច​ពិភាក្សា​គ្នា​នេះ ក៏​មានការ​អញ្ជើញ​ចូលរួមពី​ភាគី​អ្នកជំនាញ​ភាពយន្ត​មក​ពី​បរទេស ដើម្បី​ធ្វើ​បទ​បង្ហាញ ចែករំលែក​បទ​ពិសោធ គ្នា​ទៅ​វិញ​ទៅ​មក ស្វែងរក​គ​ន្លិះ​សំខាន់​ៗ ដើម្បី​អភិវឌ្ឍ​វិស័យ​ភាពយន្ត​ខ្មែរ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។

លោក ស៊ុ ស៊ី​ថែ​ន អ្នកចាត់ការ​ទូទៅ របស់ ក្រុមហ៊ុន «​ពូ​ព្រហ្ម​» បាន​ថ្លែង​ឲ្យ​ដឹង​ថា កម្មវិធី​នៅ​ថ្ងៃនេះ យើង​ឲ្យ​ឈ្មោះ​ថា ជា​សិក្ខា​សាលា​​ស្ដី​ពី​ការ​ធ្វី​ទីផ្សារ និង​ចែកចាយ​ភាពយន្ត​ខ្នាត​អន្តរជាតិ ដោយ​កម្មវិធី​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង ចែករំលែក​បទ​ពិសោធ រវាង​អ្នកមាន​ជំនាញ​ភាពយន្ត នៅ​ក្រៅប្រទេស ជាមួយនឹង​ផលិតករ​ក្នុងស្រុក និង​ចង់​ដកស្រង់​នូវ​បទ​ពិសោធ​ល្អ​ៗ ពី​អ្នកជំនាញ​បរទេស ដើម្បី​យក​មក​អនុវត្តន៍​ជាមួយនឹង​ផលិតក​ក្នុងស្រុក​។

ក្នុង​នោះ​ ក៏​ចង់​ឲ្យ​មានការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង រវាង​ផលិតករ​បរទេស និង​ផលិតករ​ក្នុងស្រុក ដើម្បី​ស្វែងរក​ដំណោះស្រាយ ទៅ​លើ​បញ្ហា​ប្រឈម​ក្នុង​ការ​ផលិតភាព​យន្ត​ខ្មែរ​ ។