ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​សេដ្ឋកិច្ច​សំខាន់​​រង​ការ​វាយប្រហារ​ភេរវកម្ម

6 ឆ្នាំ មុន

ការ​វាយប្រហារ​ពី​ភេរវជន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក បាន​ប៉ះពាល់​ដល់ទី​ក្រុង​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​

ប្រទេស​អេ​ស្ប៉ា​ញ ៖ ការ​វាយប្រហារ​ពី​ភេរវជន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក បាន​ប៉ះពាល់​ដល់ទី​ក្រុង​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​អេ​ស្ប៉ា​ញ ។

បា​សេ​ឡូ​ណា គឺជា​ទីក្រុង​ធំ​ជាងគេ​លេខ​២ របស់​ប្រទេស​អេ​ស្ប៉ា​ញ និង​ជាទី​ក្រុង​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ចជាតិ ។ តំបន់​នេះ​បាន​រួមចំណែក​ប្រមាណ​២០% នៃ GDP សរុប​របស់​ប្រទេស​ផង​ដែរ ។

វិស័យ​ទេសចរណ៍​គឺជា​ផ្នែក​ដ៏​ធំ​មួយ ប៉ុន្តែ​វិស័យ​បច្ចេកវិទ្យា ការ​ដឹក​ជញ្ជូន​តាម​នាវា និង​ផលិតកម្ម ក៏​មាន​សារសំខាន់​ដែរ ។

យោង​តាម KPMG បាន​ឲ្យ​ដឹង​ថា តំបន់​នេះ​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​ប្រមាណ​៣៦% នៃ​ការ​វិនិយោគ​ពី​បរទេស​សរុប​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ​២០១៥ ។
បា​សេ​ឡូ​ណា គឺជា​ទីតាំង​ទេសចរណ៍​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​ក្នុង​ប្រទេស​នេះ និង​ទទួលភ្ញៀវ​ទេសចរ​ប្រមាណ​៨​លាន​នាក់​ក្នុង​១​ឆ្នាំ ។

ទីក្រុង​នេះ​ក៏​ជា​មជ្ឈមណ្ឌល​ទិញ​ទំនិញ​ដ៏​ធំ​មួយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ដែរ ព្រោះ​វា​មា​នទី​តាំងនៅ​លើ​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ជិត​ប្រទេស​បារាំង ។ ដូច្នេះ វា​ជា​ទ្វារ​មួយ​សម្រាប់​ចរាចរណ៍​ពី​អាហ្វ្រិក​ខាងជើង និង​អា​មេ​រិ​កមក​កាន់​អឺរ៉ុប ។

ការ​ដឹក​ជញ្ជូន​តាម​នាវា​ក៏​បាន​លូតលាស់​យ៉ាង​ខ្លាំង​ផង​ដែរ​ក្នុង​ឆ្នាំ​២០១៦ ទាំង​ចំនួន​នាវា​, ទំនិញ និង​អ្នកដំណើរ ។ យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា ចំនួន​បាន​កើនឡើង​ដល់​ទៅ​១៨%​ឯណោះ បើ​ធៀប​នឹង​ឆ្នាំ​មុន ។

មិន​ត្រឹមតែ​ផ្លូវ​សមុទ្រ​ទេ​ដែល​មាន​ប្រជាប្រិយភាព អាកាសយានដ្ឋាន​របស់​បា​សេ​ឡូ​ណា គឺ​មាន​ចរាចរណ៍​អ្នកដំណើរ​ច្រើន​ជាងគេ​លេខ​៧ ក្នុង​អឺរ៉ុប​ផង​ដែរ​នៅ​ឆ្នាំ​២០១៦ ។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​អាកាសយានដ្ឋាន​អន្តរជាតិ ។

ទីក្រុង​នេះ​ថែម​ទាំង​មាន​វិស័យ​បច្ចេកវិទ្យា​លូតលាស់​យ៉ាង​លឿន​ទៀត​ផង ។ វា​ជា​កន្លែង​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី​ៗ និង​មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជា​ច្រើន​កន្លែង ។ វិស័យ​នេះ​ស្មើ​ជាង​៧% នៃ​សេដ្ឋកិច្ច​របស់​បា​សេ​ឡូ​ណា ។ លើស​ពី​នេះ បា​សេ​ឡូ​ណា គឺជា​ទីតាំង​ដ៏​សំខាន់​សម្រាប់​ផ្នែក​ផលិតកម្ម និង​ឧស្សាហកម្ម​ផង​ដែរ ។

ការ​នាំ​ចេញ​របស់​ប្រទេស​អេ​ស្ប៉ា​ញ​ប្រមាណ​៣៤% គឺ​មក​ពី​តំបន់ Catalonia ។ តាម​ទិន្នន័យ​រដ្ឋាភិបាល​បង្ហាញ​ថា ក្រុមហ៊ុននាំចេញ​របស់​អេ​ស្ប៉ា​ញ​១​ភាគ​៣ គឺ​ស្ថិត​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ៕