អ្នកលើកខ្លួនឯងដូចមេឃរស់នៅមិនបានសុខទេ
ទិដ្ឋិក្នុងទីនេះសំដៅយកដំណើរយល់ឃើញខុស ឬសេចក្តីប្រកាន់មាំតាមការយល់ឃើញទៅតាមគំនិតរបស់ខ្លួនដែលប្រាសចាកការ
ទិដ្ឋិក្នុងទីនេះសំដៅយកដំណើរយល់ឃើញខុស ឬសេចក្តីប្រកាន់មាំតាមការយល់ឃើញទៅតាមគំនិតរបស់ខ្លួនដែលប្រាសចាកការ
ទិដ្ឋិក្នុងទីនេះសំដៅយកដំណើរយល់ឃើញខុស ឬសេចក្តីប្រកាន់មាំតាមការយល់ឃើញទៅតាមគំនិតរបស់ខ្លួនដែលប្រាសចាកការពិតដោយប្រកាន់ថា ខ្លួនជាអ្នកមានទ្រព្យ ជាអ្នកមានចំណេះដឹងខ្ពស់ជាងគេ ជាអ្នកដឹកនាំល្អ…ហើយមើលស្រាលអ្នកដទៃបើទោះជាគេផ្តល់គំនិត ឬផ្តល់យោបល់ក្នុងផ្លូវត្រឹមត្រូវ។ ការដែលប្រកាន់អស្មិមានះ(ដំណើរប្រកាន់ខ្លួន, ការរឹងត្អឹង, ដំណើរប្រកាន់មាំ)បែបនេះធ្វើឱ្យចិត្តរបស់បុគ្គលមិនស្ងប់រម្ងាប់គឺចេះតែហក់កញ្រ្ជោលទៅតាមអំណាចនៃការលោភលន់ ការអួតអាងរបស់ចិត្តគ្មានទីបំផុត រកសេចក្តីសុខមិនឃើញទេ ព្រោះបើបានផលដូចចិត្ត ក៏ត្រេកអរ តែបើធ្វើមិនបានដូចបំណង ក៏ធ្វើឱ្យចិត្តក្តៅក្រហាយ អន្ទះអន្ទែង រសាប់រសល់នៅមិនសុខស្រួលឡើយ ។
តាមពុទ្ធដីកាត្រាស់ថា សម្មាអាជីវៈ ចិញ្ចឹមជីវិតតាមផ្លូវត្រូវ គឺប្រកបរបរតាមផ្លូវសុចរិត មិនកេងបន្លំរបស់ទ្រព្យអ្នកដទៃ ឬមិនបៀតបៀនអ្នកដទៃ, សម្មាវាចា និយាយតែពាក្យត្រឹមត្រូវ គឺវៀរចាកការនិយាយពាក្យមិនពិត វៀរចាកការអួតអាងដោយប្រការផ្សេងៗ ពោលគឺប្រព្រឹត្តបន្ទាបខ្លួនតាមកាលៈទេសៈ ទើបនាំមកនូវសេចក្តីសុខសមដូចពុទ្ធភាសិតមួយឃ្លាត្រាស់ថា និវាតោ ច ឯតម្មង្គលមុត្តមំ កិរិយាប្រព្រឹត្តបន្ទាបខ្លួនជាមង្គលដ៏ឧត្តម ។
ពិតណាស់ ពាក្យថាបន្ទាបខ្លួននេះ បានដល់ការដាក់ចុះនូវសកាយទិដ្ឋិ (ការមិនប្រកាន់ថាអ្វីៗគឺស្ថិតនៅក្នុងអំណាចរបស់ខ្លួន) និងលះអស្មិមានះចេញចាកសន្តាន ឬគ្រាន់តែធ្វើឱ្យស្រាលស្តើងក៏ជាសេចក្តីសុខ ។ អ្នកមិនប្រកាន់ជាតិត្រកូលថា យើងជាជាតិក្សត្រ យើងជាជាតិព្រាហ្មណ៍ យើងជាជាតិសេដ្ឋី គហបតី ឬថាយើងជាមហាត្រកូល យើងជាត្រកូលស្តុកស្តម្ភ យើងមានយសស័ក្តិច្រើន យើងមានបរិវារច្រើន យើងមានទ្រព្យច្រើន…ប៉ុណ្ណេះជាដើមក៏ឈ្មោះថា ជីវិតរបស់បុគ្គលនោះជាអ្នករស់នៅពោរពេញទៅដោយសេចក្តីសុខចម្រើនឥតគណនា ។
មែនទែនទៅមានះនិងទិដ្ឋិទាំងពីរនេះ បើបុគ្គលណាប្រកាន់យកយ៉ាងមុតមាំដក់ជាប់ក្នុងអារម្មណ៍ហើយនោះ នាំក្តីអន្តរាយមកដាក់ខ្លួនទាំងបច្ចុប្បន្នផង និងជាតិខាងមុខផង ។ រីឯអ្នកអំនួត អួតអាងលើកខ្លួនឯងដូចដងទង់គ្មានអ្នកដទៃប្រៀបក៏មានវាសនាមិនខុសពីអ្នកប្រកាន់ទិដ្ឋិនិងមានះនេះដែរ ។ ចំណែកពួកជនអ្នកមិនមានសកាយទិដ្ឋិ អស្មិមានះ ឬអំនួតអួតអាង លើកតម្កើងខ្លួនរមែងរស់នៅជាសុខក្នុងលោកទាំងពីរ ៕ (ឈ្វេងយល់ឱវាទព្រះពុទ្ធសាសនាចេញផ្សាយរៀងរាល់ថ្ងៃសីល)
ចែករំលែកព័តមាននេះ