ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្រុងព្រះសីហនុ

6 ឆ្នាំ មុន

ក្រុងព្រះសីហនុ ៖ លោក កែវ ឡាយ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​ព្រះ​សីហ​នុ

ក្រុងព្រះសីហនុ ៖ លោក កែវ ឡាយ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧ កន្លង​មកនេះ​ថា ៖ សម្រាប់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ នៃ​ឆ្នាំ​សិក្សា​២០១៦-២០១៧ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២១-២២ ខែសីហា ឆ្នាំ​២០១៧ សម្រាប់​ខេត្ត​ព្រះ​សីហ​នុ មាន​សិស្សានុសិស្ស ជា​បេក្ខជន នៅ​ក្នុង​បញ្ជីរ​ឈ្មោះ​ប្រឡង​ចំនួន​១៦៩៣​នាក់ ក្នុង​នោះ​មាន​សិស្ស​ជា​បេ​ក្ខ​នារី​ចំនួន​៨០១​នាក់ ។ លោក កែវ ឡាយ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ៖ សម្រាប់​មណ្ឌល​ប្រឡង​មាន​០៤​មណ្ឌល គឺ​មណ្ឌល​វិទ្យាល័យ​ក្រុងព្រះសីហនុ​, មណ្ឌល​វិទ្យាល័យ ហ៊ុន សែន មិត្តភាព​, មណ្ឌល​អនុ​វិទ្យាល័យ​បុរី​កម្មករ​, និង​មណ្ឌល​អនុ​វិទ្យាល័យ សម្តេចឪ សរុប​បន្ទប់​ប្រឡង​មាន​៦៨​បន្ទប់ ។ លោក​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​កិច្ច​ដំណើរការ​ប្រឡង​ត្រូវ​បាន​បែងចែក​ជា​ពីរ​ក្រុម​គឺ ៖ 

១.​ក្រុម​ប្រឡង​លើ​វិញ្ញាសារ​សំ​ណេ​រ​ផ្នែក​សិក្សា​សង្គម​មានឈ្មោះ​បេក្ខជន បេ​ក្ខ​នារី ក្នុង​បញ្ជីរ​ឈ្មោះ​ចូលរួម​ប្រឡង​ចំនួន​៩០០​នាក់ ក្នុង​នោះ​មាន​បេ​ក្ខ​នារី​ចំនួន​៣៨២​នាក់ ។ មាន​ចំនួន​០២​មណ្ឌល ស្មើរ​នឹង​៣៦​បន្ទប់ ។

២.​ក្រុម​ប្រឡង​លើ​វិញ្ញាសារ​វិទ្យាសាស្ត្រ​មាន​បេក្ខជន បេ​ក្ខ​នារី ក្នុង​បញ្ជីរ​ឈ្មោះ​ប្រឡង​ចំនួន​៧៩៣​នាក់ ក្នុង​នោះ​មាន​បេ​ក្ខ​នារី​ចំនួន​៤១៩​នាក់ ។ បែងចែក​ជា​០២​មណ្ឌល​ស្មើរ​នឹង​៣២​បន្ទប់ ។

លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ៖ ក្នុង​ឆ្នាំ​សិក្សា​២០១៦-២០១៧ ចំនួន​បេក្ខជន បេ​ក្ខ​នារី ក្នុង​បញ្ជីរ​ឈ្មោះ​ប្រឡង​មានការ​ថយ​ចុះ​ចំនួន​១៣៨​នាក់ ។ ហើយ​នៅ​ក្នុង​ថ្ងៃ​កិច្ច​ដំណើរការ​នៃ​ការ​ប្រលង​ខាងលើ​នេះ​ដែរ ត្រូវ​បាន​រឹត​បន្តឹង​ដោយ​កម្លាំងប្រដាប់អាវុធ និង​មាន​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​សង្កេតការណ៍ មក​ពី​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ (ACU) បាន​ចូលរួម​សង្កេតការណ៍ នៅ​តាម​មណ្ឌល​ប្រឡង​និ​មួយ​ៗ​ផង​ដែរ ។ ហើយ​នៅ​ក្នុង​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ក្រុងព្រះសីហនុ ក៏​មាន​វត្តមាន​លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ និង​លោក កែវ ឡាយ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត ចូលរួម​ក្នុង​ការ​បើក​វិញ្ញាសារ​ប្រឡង​ប្រចាំឆ្នាំ​សិក្សា​២០១៦-២០១៧​នេះ​ផង​ដែរ ៕