ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម សុខា ៖ អ្នកដឹកនាំ​គណបក្ស​នយោបាយមិន​ចាំបាច់​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹ​ម សុខា បាន​ស្នើ​ដល់​អ្នក​ន​យោបាយ ពិសេស​ថ្នាក់ដឹកនាំ​គណបក្ស​នយោ​​បាយ​ទាំងអស់​ថា មិន​ត្រូវ​កា.ប់សម្លា.ប់​គ្នា និង​ក៏​មិន​ចាំបាច់​ឱបរឹត​គ្នា​ដែរ​សុំ​ត្រឹមតែ​ចាប់ដៃ​គ្នា​បាន​ហើយ ។

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹ​ម សុខា បាន​ស្នើ​ដល់​អ្នក​ន​យោបាយ ពិសេស​ថ្នាក់ដឹកនាំ​គណបក្ស​នយោ​​បាយ​ទាំងអស់​ថា មិន​ត្រូវ​កាប់សម្លាប់​គ្នា និង​ក៏​មិន​ចាំបាច់​ឱបរឹត​គ្នា​ដែរ​សុំ​ត្រឹមតែ​ចាប់ដៃ​គ្នា​បាន​ហើយ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយ​ពី​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ក្នុងស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​២០ ខែសីហា​លោក កឹ​ម សុខា បាន​សរសេរ​ថា «​យើង​មិន​ត្រូវ​កាប់សម្លាប់​គ្នា និង​ក៏​មិន​ចាំបាច់​ឱបរឹត​គ្នា​ដែរ សុំ​ត្រឹមតែ​ចាប់ដៃ​គ្នា​ដើម្បី​កសាង​កម្ពុជា​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន និង​សេចក្ដីសុខ​ចម្រើន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ហើយ​» ។

ការ​លើក​ឡើង​បែប​នេះ​របស់​លោក កឹ​ម សុខា គឺ​បន្ទាប់​ពី​ឃើញ​សកម្មភាព​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី កាល​ពេល​កន្លង​មក​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ដល់​មានការ​ទទួលទាន​អាហារ​ជាលក្ខណៈ​គ្រួសារ និង​បាន​ចូលរួម​កម្មវិធី​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​ជាមួយ​គ្នា​ទៀត​ផង ។ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ លោក សម រ​ង្ស៊ី បាន​ប្រើ​អាកប្បកិរិយា​មិន​គប្បី​ចំពោះ​ក្រុម​គ្រួសារ​សម្តេច​តេ​ជោ ដែល​ធ្វើ​ឱ្យ​សម្តេច​តេ​ជោ​ខឹងសម្បា
យ៉ាង​ខ្លាំង និង​ឱ្យ​លោក សម រ​ង្ស៊ី សុំ​ទោស​ទៀត​ផង ។

ត្រង់​ចំណុច​ហ្នឹង​ដែល​លោក កឹ​ម សុខា បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​យល់​ឃើញ​ថា អ្នកនយោបាយ ឬ​គណបក្ស​នយោបាយ​ខ្មែរ គួរ​ប្រកួតប្រជែង​គ្នា​តែ​ទស្សនៈ​រៀង​ៗ​ខ្លួន ។ អ្នកនយោបាយ​ខ្មែរមិន​គួរ​បន្ដ​ការ​ជេរ​ប្រមាថ លាប​ពណ៌ គំរាមកំហែង បង្ក​ការ​ឈឺចាប់​ចំពោះ​ខ្មែរ​គ្នា​ឯង​តទៅ​ទៀត​ទេ​» ។ លោក កឹ​ម សុខា បាន​សង្កត់ធ្ងន់​ថា «​ខ្ញុំ​សង្កេត​ឃើញ​ថា អ្នកនយោបាយ​ខ្មែរ​កន្លង​មក ពេល
ត្រូវរ៉ូវ​គ្នា​ធ្វើ​ជា​ឱបរឹត​ស្និទ្ធស្នាល​នឹង​គ្នា​ទាំង​គ្រួសារ ។ ពេល​ខ្វែងគំនិត​គ្នា វាយប្រហារ​គ្នា ស្ទើរតែ​ស៊ីសាច់ហុតឈាម​គ្នា ។អាកប្បកិរិ​យា​ទាំងនេះ​វា​ហួសហេតុ​ពេក​ហើយ ព្រោះ​ជា​លទ្ធផល​វា​នឹង​បំផ្លាញ​ខ្លួនឯង បំផ្លាញ​សង្គម​ខ្មែរ និង​រហូត​ដល់​បំផ្លាញ​ប្រទេស​ជាតិ​យើង​ទៀត​ផង​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ប្រធានគណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្លាប់​ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា គណបក្សកាន់អំណាច​មិន​ដែល​យក​ខ្មែរ​ណា​ជាស​ត្រូវ​ទេ ព្រោះថា​រាល់​ទ​ង្វើ​ដែល​ធ្វើ​ឡើង​នោះ​សុទ្ធតែ​គណបក្សប្រឆាំង​ជា​អ្នក​ធ្វើ​ឡើង​ទាំងអស់ ហើយ​អ្វី​ដែល​កើតឡើង​ចំពោះ​សកម្មជន និង​អតីត​មេ​បក្ស​ប្រឆាំង​គឺ​ធ្វើ​តាម​ច្បាប់​ទាំងអស់ ៕