ពិធី​លែង​ពូជ​ត្រី​រាជ​ចូល​ទៅ​ក្នុង​អាង​ទឹក នៅ​តំបន់​ទឹកសាប​ក្បាលឆាយ


ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​អាង​ទឹកសាប​តំបន់​ក្បាលឆាយ នា​រសៀល​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រារ​ព្វ​ធ្វើ​ពិធី​លែង​ពូជ​ត្រី​រាជ​ចំនួន​២០០​ក្បាល ចូល​ទៅ​ក្នុង​អាង​ទឹក​តំបន់​ទឹកសាប​ក្បាលឆាយ ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ធ្វើ​ពិធី​លែង​ពូជ​ត្រី​រាជ ចូល​ទៅ​ក្នុង​អាង ទឹកសាប​តំបន់​ក្បាលឆាយ​នេះ គឺ​ធ្វើ​ឡើង​ដោយ​មានការ​ជួយ​ឧ​ប​ត្ថ​ម​គាំទ្រ​ពី​មន្ត្រី រាជការ តាម​បណ្ដា ស្ថាប័នរដ្ឋ និង​ឯកជន ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បង្កើន​ផលិត​ពូជ​ត្រី នៅ​ក្នុង​បឹង​ធម្មជាតិ ក្នុង​គោលបំណង​លើក​ស្ទួយ​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ និង​ចូលរួម​ថែរក្សា​ធនធាន​ជលផល ដើម្បី​បង្កើន​ផល​ត្រី​ក្នុង​ធម្មជាតិ​ឲ្យ​កើនឡើង សម្រាប់​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។

ឯកឧត្តម អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​ទុក​ថា ការ​លែង​ត្រី ពូជ​ទៅ​ក្នុង​បឹង​ទឹកសាប​តំបន់​ក្បាលឆាយ នា​ពេល​នេះ គឺជា​កម្មវិធី​ការងារ​ដ៏​សំខាន់ ដែល​រាជ​ដ្ឋា​ភិ​បាល​បាន​កំ ណ​ត់​ឡើង សម្រាប់​ជំរុញ ឲ្យ​ចលនា​ការពារ​មច្ឆា​ជាតិ ត្រូវ​បាន​លើកកម្ពស់ ហើយ​ការ​លែង​ត្រី​ពូជ​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ ប្រើប្រាស់​ដើមទុន​តិច មាន​សារៈសំខាន់​ក្នុង​ការ​ថែរក្សា​ពូជ​ត្រី​ក្នុងស្រុក​មួយ​ចំនួន ឲ្យ​បាន​គង់វង្ស សម្រាប់​ផ្ដល់​ជា​ចំណីអាហារ ជូន​ប្រជាពលរដ្ឋ​។ ការ​លែង​ពូជ​ត្រី​រាជ​ថ្ងៃនេះ ក៏​ជា​វេទិកា​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មូលដ្ឋាន ក្នុង​ការ​ជួយ​ថែរក្សា​ការពារ​ធនធាន ជលផល​គង់វង្ស​។

ឯកឧត្តម យន្ត មីន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នកនេសាទ​កុំ​ឲ្យ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូច​ជា​ឧបករណ៍​ឆក់​ត្រី ស្បៃ​មុង និង​ការ​បូមទឹក​យក​ត្រី ដែល​ជា​ប្រការ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រភព ធនធាន​មច្ឆា​ជាតិ​។ ស្ថិត​ក្នុង​ឱកាស​ប្រកបដោយ​បរិយាកាស​រីករាយ ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រះ​សីហ​នុ បាន​លែង​ពូជ​ត្រី​រាជ​ចំនួន​២០០​ក្បាល ក្នុង​ន័យ​បំផុស​ចលនា​ទូទៅ​ឲ្យ​ប្រជាពលរដ្ឋ រួម​គ្នា​ទប់ស្កាត់​ការ​បំផ្លាញ​មច្ឆា​ជាតិ តាម​រយៈ​ការ​នេសាទ​ខុសច្បាប់ និង​បាន​បំផុស​ចលនា ចិញ្ចឹម​ត្រី តាម​សហគមន៍ ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​វិវត្តន៍​កាត់​បន្ថយ​ភាព​ក្រីក្រ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ