ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ម្នាក់ កាន់​អាវុធ​ខ្លី​១​ដើម​បម្រុង​ឆ្លង​ទូកដ

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី ថ្ងៃ​ទី​២០ សីហា ២០១៧​នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ល្វាឯម ខេត្តកណ្តាល

ខេត្តកណ្ដាល ៖ កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី ថ្ងៃ​ទី​២០ សីហា ២០១៧​នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ល្វាឯម ខេត្តកណ្តាល មាន​នគរបាល និង​កងរាជអាវុធហត្ថ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​អាវុធ​ខ្លី​១​ដើម​ខុសច្បាប់ នៅ​ចំណុច​កំពង់ដរ​អរិយ​ក្សត្រ ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។ បុរស​រូប​នោះ​ឈ្មោះ កាន់ គឹ​ម​ហេង អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា ក​ដ ស្នាក់​នៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។

វត្ថុ​តាង​ចាប់ដក​ហូត​បាន​អាវុធ​ខ្លី​១​ដើម ម៉ា​កឡុក CF៩៨.៩ ផលិត​នៅ​ប្រទេស​ចិន គ្រាប់​ចំនួន​១០​គ្រាប់ មួក​១ បញ្ជាការដ្ឋាន​អង្គរក្ស​)​។ នៅ​ព្រឹក​នៅ​វេលា​ម៉ោង​ខាងលើ គណៈ​បញ្ជាការ​នគរបាល​ឯកភាព​ស្រុក បាន​ដាក់​កម្លាំង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ កំពង់ដ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម បាន​ត្រួតពិនិត្យ​លើ​បុរស​ឈ្មោះ កាន់ គឹ​ម​ហេង ដែល​ជិះ​ម៉ូតូ​ម៉ាក​ស្មា​ក់ ពណ៌​ខ្មៅ ស៊េរី​២០១០ ស្លៀកពាក់​ខោអាវ​ស៊ី​វិល ធ្វើ​ដំណើរ​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​ក្ន​ង​គោលបំណង​ឆ្លង​ទូកដ តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​។ ក្រោយ​ពី​ឃាត់ខ្លួន​បុរស​រូប​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម ដើម្បី​បន្ត​តាម​នីតិវិធី​៕