ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​ទីតាំង​មួយ​កន្លែង​ឃាត់ខ្លួន​5​នាក់

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ មុខសញ្ញា​ចំនួន​5​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង

ខេត្តកណ្តាល ៖ មុខសញ្ញា​ចំនួន​5​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​22​និង​13​នាទី​យប់ ថ្ងៃ​ទី​19 ខែសីហា ឆ្នាំ​2017 នៅ​ចំណុច​ភូមិ​ព្រែក​ត្រែង និង​ភូមិ​សំរោង​ក្អែ​3 ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​។

មុខសញ្ញា​ទាំង​5​នាក់​នោះ 1-​ឈ្មោះ គុ​ជ វិច្ឆិកា ភេទ​ប្រុស អាយុ​18​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ 2-​ឈ្មោះ ឃឿ​ន សុ​ឃាង ភេទ​ប្រុស អាយុ​17​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ 3-​ឈ្មោះ កែវ ឈុ​ន​លី ភេទ​ប្រុស អាយុ​23​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែរ​២ ឃុំ​សំរោង​ធំ 4-​ឈ្មោះ​ហេង សុ​ភ័​ក្ដ ហៅ​ជ្រូក ភេទ​ប្រុស អាយុ​25​ឆ្នាំ មុខរបរ​លក់​ថ្នាំ​ញៀន មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែ​3 ឃុំ​សំរោង​ធំ និង​5-​ឈ្មោះ ជុំ មេ​សា ភេទ​ប្រុស អាយុ​27​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែ​2 ឃុំ​សំរោង​ធំ​។
តាម​របាយការណ៍​ឲ្យ​ដឹង​ថា ពេល​កម្លាំង​នគរបាល​ប៉ុស្តិ៍ ជិះ​ម៉ូតូ​ល្បាត​ក្នុងភូមិ​ព្រែក​ត្រែង ក៏​ជួប​ប្រទះ​ឃើញ​មនុស្ស​3​នាក់​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​1 ដោយ​សង្ស័យ​កម្លាំង​ក៏​ឃាត់​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ម្សៅ​ក្រាម​ថ្លា​ពណ៌​ស ចំនួន​8​កញ្ចប់ (​ធំ​1​កញ្ចប់​) ជាប់​នឹង​ខ្លួន ហើយ​នាំ​យក​មក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​។ ជន​ទាំង​3​នាក់​ប្រាប់​ថា ថ្នាំ​ញៀន​ទាំងនេះ​គឺ​ពួក​គេ​ទិញ​ពី​ហេង សុ​ភ័​ក្ដ នៅ​ភូមិ​សំរោង​ក្អែ​3​។ ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​គគីរ និង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ចុះ​ទៅ​ឃាត់ខ្លួន​បាន​២​នាក់​ទៀត ព្រមទាំង​ដកហូត​ម្សៅ​ក្រាម​ថ្លា​ពណ៌​ស ចំនួន​10​កញ្ចប់ ក្នុង​នោះ​ធំ​2​កញ្ចប់ ជញ្ជីង​ថ្លឹង​1 ថង់​សម្រាប់​វិច​ខ្ចប់​មួយ​ចំនួន និង​ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ​មួយ​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​5​នាក់ រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕