ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាច​នៃ​ក្លិនស្អុយ​… ធ្វើ​ឲ្យ​យន្តហោះ​បង្ខំ​ចុះ​ចត​ជា​បន្ទាន់

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ JetBlue ដែល​ហោះ​ចេញពី California ទៅ​កាន់ Florida ត្រូវ​បង្ខំចិត្ត​ចុះ​ចត​នៅ​ទីក្រុង Oklahoma នា​ម៉ោង​២​កន្លះ​យប់ ដោយសារ​តែ​មាន​ក្លិនស្អុយ​ចម្លែក​ជះ​ក្នុង​យន្តហោះ​។

ដោយសារ​តែ​ក្លិន​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​អ្នកដំណើ​ពី​២០​ទៅ​២៥​នាក់ ក្នុង​ចំណោម​១៣៥​នាក់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ជួយ​សង្គ្រោះ​។

ក្រុម​ជួយ​សង្គ្រោះ​នៅ​ទីក្រុង Oklahoma បាន​នាំ​យក​នូវ​ធុង​អុក​ស៊ី​សែន សម្រាប់​ឲ្យ​អ្នកដំណើ​សម្រួល​ខ្យល់​ដង្ហើម​។

មូលហេតុ​នៃ​ក្លិន​ដ៏​អាក្រក់​នោះ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ​៕