ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូជ​ត្រី​រាជ​ត្រូវ​បាន​យក​ទៅ​លែង​ក្នុង​អាង​ទឹក​ទាំង​3​ក្នុង​ខេត្ត​ព្រះ​សីហ​នុ

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ នេះ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ នេះ ពូជ​ប្រភេទ​ត្រី​រាជ​ចំនួន​១០០​ក្បាល ត្រូវ​បាន​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​លែង​ក្នុង​អាង​ទឹក​បី​កន្លែង​ក្នុងស្រុក​ព្រៃ​នប់ និង​១០០​ក្បាល​ទៀត​ត្រូវ​បាន​យក​ទៅ​លែង​ក្នុង​តំបន់​ក្បាលឆាយ ខេត្ត​ព្រះ​សីហ​នុ ក្នុង​នោះ​អាង​ទឹក​ព្រំប្រទល់​ឃុំ​ជើងគោ និង​ឃុំ​វាល​រេញ ចំនួន​២៥​ក្បាល អាង​ទឹកព្រៃ​នប់ ឃុំ​ព្រៃ​នប់ ចំនួន​២៥​ក្បាល អាំង​ទឹកអូ​ចំណារ​ក្នុង​ឃុំ​អូ​ឧកញ៉ា​ហេង​ចំនួន​៥០​ក្បាល និង​តំបន់​ក្បាលឆាយ​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​១០០​ក្បាល ។ សូម​បញ្ចា​ក់ថា ពូជ​ត្រី​រាជ​នេះ​ត្រូវ​បាន​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​ទិញ​ពី​ខេត្ត​ត្រា​ត ប្រទេស​ថៃ ៕