ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ប្រលង​នៅ​តែ​ត្រូវការ​ជំនួយ​ពី​លោកតា​ដំបង​គ្រញូ​ង​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ ជា​រៀង​រាល់​ឆ្នាំ មុន​ពេល​ថ្ងៃ​ប្រលង​បាក់​ឌុ​ប​២ ​ឬ​៣​ថ្ងៃ គេ​សង្កេត​ឃើញ​ក្រុម​យុវ​សិស្ស​ស្រី​ប្រុស​រាប់រយ​នាក់​ដែល​ត្រៀមប្រលង​បាក់​ឌុ​ប​បាន​នាំ​គ្នា​លត់​ជង្គង់​អុជ​ធូប​យ៉ាង​

ខេត្តបាត់ដំបង ​៖ ជា​រៀង​រាល់​ឆ្នាំ មុន​ពេល​ថ្ងៃ​ប្រលង​បាក់​ឌុ​ប​២ ​ឬ​៣​ថ្ងៃ គេ​សង្កេត​ឃើញ​ក្រុម​យុវ​សិស្ស​ស្រី​ប្រុស​រាប់រយ​នាក់​ដែល​ត្រៀមប្រលង​បាក់​ឌុ​ប​បាន​នាំ​គ្នា​លត់​ជង្គង់​អុជ​ធូប​យ៉ាង​ពពាក់ពពូន​នៅ​ចំពោះ​មុខ​រូបសំណាក​លោកតា​ដំបង​គ្រញូង ដែល​ខ្លះ​មាន​ទាំង​ដ​ង្វា​យ​បាច់ផ្កា ឬ​ផ្លែ​ឈើរ​ផង ដើម្បី​បន់ស្រន់​សុំ​ឲ្យ​បារមី​លោកតា​ជួយ​ឲ្យ​ពួក​គេ​បាន​ប្រលង​ជាប់ ខណ​:​ក្រសួង​អប់រំ​នៅ​តែ​បន្ត​រឹត​បន្ដឹង​នៃ​ដំណើរការ​ប្រលង​នៅ​តាម​មណ្ឌល​ទូ​ទាំង​ប្រទេស​។​

សម្រាប់​សម័យ​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់​ឌុ​ប​) ​ឆ្នាំ​២០១៧​នេះ​ ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ដែរ​។ គេ​សង្កេត​ឃើញ​សកម្មភាព​បេក្ខជន​ប្រលង​មក​ពី​តាម​បណ្ដា​ស្រុក​នានា នៅ​ក្នុង​ខេត្ត បាន​នាំ​គ្នា​ចូល​លត់​ជង្គង់​អុច​ធួ​ប​បន់ស្រន់​សុំ​ឲ្យ​ជំនួយ​ពី​លោក​តា​ ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​១៩ រហូត​ដល់​ព្រលប់​ថ្ងៃ​ទី​២០ ​សីហា ទៅ​តាម​ជំនឿ​រៀង​ៗ​ខ្លួន​។ បើ​តាម​ការ​សួរនាំ​ក្រុម​យុវ​សិស្ស​ដែល​ទៅ​បន់ស្រន់​សុំ​ឲ្យ​បារមី​ជួយ​នេះ គឺ​ពួក​គេ​គ្រាន់តែ​ចង់​បង្ហាញ​អំពី​អ​បីយ​ជំនឿ​​ដែល​ពលរដ្ឋ​ខ្មែរ​តែង​គោរព​ដើម្បី​សុំ​សេចក្ដីសុខ ទ​ទួល​​ជោគ​ជ័យ​ក្នុង​កិច្ច​ការងារ ឬបាន​ផល​ចំណេញ​ក្នុង​មុខរប​រកស៊ី ហើយ​ពួក​គេ​ក៏បាន​បង្ហាញ​ទស្សន​:​ផ្ទុយ​គ្នា​ដែរ​ក្នុង​ការ​បន់ស្រន់​នេះ​។

បើ​តាម​លោក​ ងី សែត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​បានប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២០នេះ​ថា សម្រាប់​សម័យ​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ មណ្ឌល​ប្រលង​បាន​កើន​ជាង​ឆ្នាំ​មុន​២​មណ្ឌល គឺ​ដោយសារ​មានការ​កើនឡើងនៃ​បេក្ខជន​ប្រលង​ដែរ​។ ឆ្នាំ​នេះ​​បេក្ខជន​ប្រលង​សរុប​ចំនួន​៦.៣១២​នាក់ ក្នុង​នេះ​ស្រី​៣.៣៨២​នាក់ មាន​មណ្ឌល​ប្រលង​ចំនួន​១០ មាន​បន្ទប់​ប្រលង​ចំនួន​២៦៥​។​ ជាមួយនឹង​ដំណើរការ​នៃ​សម័យ​ប្រលង​នេះ​ គឺ​ដំណើរ​ទៅ​យ៉ាង​តឹង​រឹង​បំផុតដែល​មានការ​ត្រួត​ពិនិត្យ និង​ឆែកឆេរ​ពី​ក្រុម​អគា​នុ​រក្ស និង​​តាម​ឃ្លាំមើល​​ពី​ក្រុម​អ្នកសង្កេតការ ព្រម​ទាំង​​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។