ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណោចអាធម៌​ណាស់ ចុះ​ពី​រថយន្ត​មិន​ទាន់​ដឹង​អី​ផង បុក​អូស​ឪពុក​ផ្លោង​ជាង​20​ម៉ែត្រ

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ បុរស​២​នាក់​ឪពុក​កូន​បាន​ដឹក​ដៃ​គ្នា​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៧​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​

ខេត្តកំពង់ចាម ៖ បុរស​២​នាក់​ឪពុក​កូន​បាន​ដឹក​ដៃ​គ្នា​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៧​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​នោះ​ជា​ហេតុ​ឱ្យ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បុក​អូស​ជិត​២០​ម៉ែត្រ​បណ្តាល​ឱ្យ​ស្លាប់​ឪពុក ចំណែក​កូនរង​របួសធ្ងន់ ។ ហេតុ​ការ​ណ៏​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧ ចំណុច​មុខ​ខ្លោងទ្វា​វត្ត​ខ្ចោ ស្ថិត​ក្នុងភូមិ​តា​កុ​ច ឃុំ​ស្រ​ង៉ែ ស្រុក​ព្រៃឈរ ។

លោក​វរ​សេនី​យ៏​ត្រី សេង ណា អធិការរង​នគរបាល​ស្រុក​ព្រៃឈរ​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​២​នាក់​ឪពុក និង​កូន​បាន​នាំ​គ្នា​ជិះ​រថយន្ត​ចេញពី​រាជធានី​ភ្នំពេញ​មក​កាន់​ស្រុក​កំណើត​វិញ ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ចំណុច​ខាងលើ​នាំ​គ្នា​ចុះ​ពី​រថយន្ត​ឈ្មួ​លហើយ​បាន​ដើរ​កាត់​ទ​ទឹង​​ផ្លូវ​កាន់​ដៃ​គ្នា​មិន​បាន​ប្រុង​ប្រយ័ត្ន​ធ្វើ​ឱ្យ​រថយន្ត​១​គ្រឿង​បើក​មក​បុក​អូស​ឪពុក​តាម​រថយន្ត​ជិត​២០​ម៉ែត្រ ។ លោក​បន្ត​ថា ជន​រង​គ្រោះ​ដែល​ជា​ឪពុក​ឈ្មោះ ឈឺ​ន ឈិ​ល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​សូ​សែន្យ ស្រុក​ព្រៃឈរ បាន​ស្លាប់​ភ្លាម​ៗ​នៅ​​នឹង​កន្លែង​កើតហេតុ ។ ចំណែក​កូនប្រុស​ដែល​ជា​ជាងសំណង់​ឈ្មោះ ឈឺ​ន ឆេ​ន អាយុ​១៨​ឆ្នាំ ដែល​បាន​កាន់​ដៃ​គ្នា​ឆ្លងថ្នល់​ពី​ត្បូង​មក​ជើង​បាន​ផ្លោងចេញពី​ឪពុក​របួសធ្ងន់​ត្រូវ​បាន​កម្លាំង​ចរាចរ​ណ៏​របស់​លោក​ចុះ​មក​ដល់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ករណី​នេះ​រូប​លោក​ថា មិន​សម​នឹង​កើត​មាន​នោះ​ទេ​តែ​គួរ​ប្រយ័ត្ន​មើល​ឆ្វេង​ស្តាំ​បើ​ស្ងាត់​ចាំ​ឆ្លង​ដើរមក​ផ្ទះ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ នេះ​ក៏​សមត្ថកិច្ច​មិន​ទាន់​ស្រាវជ្រាវ​ឃើញ​រថយន្ត​បង្ក​នោះ​នូវឡើយ​ទេ ៕