ភ្លៀងមួយមេធំ ផ្លូវគោកក្លាយជាផ្លូវទឹក
ខេត្តកំពង់ឆ្នាំង ៖ កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរងការជនលិចដោយចំនន់ទឹកភ្លៀងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ជាមួយគ្នានេះដែរគេសង្កេតឃើញបុគ្គលិក នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត សមត្ថកិច្ចនៅតាមមូលដ្ឋានបានជួយសម្រួលចរាចរណ៍ដល់អ្នកធ្វើដំណើរតាមដងផ្លូវជាតិផងដែរ ។
លោក កែវ ពៅ ប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ជំនន់ទឹកភ្លៀងបានជន់លិចផ្លូវជាតិលេខ៥ចំនួន៧កន្លែង បន្ទាប់មានមានភ្លៀងធ្លាក់ខ្លាំងកាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ គឺលិចនៅស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ដែលក្នុងនោះនៅចំណុចគីឡូម៉ែត្រលេខ៤៥ ,៤៧, ៤៩, ៥៥, ៧០, ៧៧ និងគីឡូម៉ែត្រលេខ៨១ ក្រៅពីនោះកន្លែងខ្លះបានលិចតិចតួច ។ លោកបានបញ្ជាក់ថា ចំពោះមូលហេតុដែលបណ្តាលឱ្យមានជនលិចផ្លូវជាតិមានកត្តាធំៗដូចជា ផ្លូវជាតិមានទំនាប, ប្រព័ន្ធលូមិនគ្រប់គ្រាន់, លូមានហើយតែមិនតាមស្តង់ដា, ផ្លូវលំសងខាងលើកខ្ពស់ជាងថ្នល់ជាតិ, សំណង់ភាគច្រើនសង់រំលោភលើដីចំណីផ្លូវ, សាងសង់លើប្រព័ន្ធលូ, សាងសង់មិនដាក់លូ, ប្រជាពលរដ្ឋមិនចូលរួមសម្អាតលូនៅមុខផ្ទះ នៅមុខហាងរបស់ខ្លួន និងការថែទាំមិនគ្រប់គ្រាន់ជាដើម ទាំងនេះហើយជាមូលហេតុ ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចផ្លូវជាតិពេលមានភ្លៀងធំម្តងៗ ។
ទោះយ៉ាងនេះក្តីជំនន់ទឹកភ្លៀងបានស្រកផុតអស់ហើយកាលពីយប់ថ្ងៃដដែល ប៉ុន្តែតាមលោកប្រធានមន្ទីរសារធារណៈការដែលកំពុងយកចិត្តទុកដាក់ក្នុងការងាររំដោះទឹកនេះឱ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យនេះលោកនឹងយកគ្រឿងចក្រទៅកាយប្រឡាយដើម្បីរំដោះជំនន់ទឹកភ្លៀងពេលក្រោយៗទៀត ៕
ចែករំលែកព័តមាននេះ