ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​ប្រធានាធិបតី​​វាយ​តារា​បង្ហាញ​ម៉ូ​ដ ​ព្រោះ​ខឹង​ជួបនឹង…

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា លោកស្រី Grace Mugabe អាយុ​៥២​ឆ្នាំ ភរិយា​របស់​លោក​ប្រធានាធិបតី Robert Mugabe បាន​វាយ​នាង Gabriella ដោយ​ប្រើ​ខ្សែភ្លើង​ ព្រោះ​មិន​ពេញចិត្ត​នៅ​ពេល​ឮដំណឹង​ថា

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​១៧ សីហា ២០១៧​ផ្សាយ​ថា លោកស្រី Grace Mugabe អាយុ​៥២​ឆ្នាំ ភរិយា​របស់​លោក​ប្រធានាធិបតី Robert Mugabe នៃ​ប្រទេស​ស៊ី​ម​បា​វ៉េ អាយុ​៩៥​ឆ្នាំ មិន​បាន​ចូល​បង្ហាញខ្លួន​នៅ​តុលាការក្រុង​ចូ​ហាន​ណេ​ស្ប៊ើក តាម​ការ​ប្តឹង​ចោទ​ពី​នាង Gabriella Engels តារា​បង្ហាញ​ម៉ូ​ដ​អាហ្វ្រិក​ខាងត្បូង អាយុ​២០​ឆ្នាំ ពី​បទ​វាយ​នាង​ទេ ។ ការ​វាយ​នាង Gabriella ដោយ​ប្រើ​ខ្សែភ្លើង​នោះ​ ព្រោះ​មិន​ពេញចិត្ត​នៅ​ពេល​ឮដំណឹង​ថា នាង​បាន​ជួប​លោក Chatunga Mugabe កូនប្រុស​របស់​លោកស្រី​នៅ​សណ្ឋាគារ ។

ប៉ូលិស​បញ្ជាក់​ថា លោកស្រី Mugabe កំពុង​ស្ថិត​នៅ​អាហ្វ្រិក​ខាងត្បូង​ក្រោយ​ពី​មាន​របាយការណ៍​ថា លោកស្រី​លួចលាក់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស៊ី​ម​បា​វ៉េ​វិញ​ដោយ​យន្ត​ហោះ​​ផ្ទាល់ខ្លួន ។ ចំណែក​ក្រសួងការបរទេស​ស៊ី​ម​បា​វ៉េ​ព្យាយាម​ដំណើរការ​សុំ​សិទ្ធិ​ការពារ​ផ្នែក​ការទូត​លើ​លោកស្រី ហើយ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង កំពុង​ពិចារណា​ការ​ស្នើ​សុំ​នេះ ។

មាន​របាយការណ៍​បញ្ជាក់​ថា លោកស្រី Mugabe ធ្វើ​ដំណើរ​ទៅ​អាហ្វ្រិក​ខាងត្បូង «​ក្នុង​ហេតុផល​ផ្ទាល់ខ្លួន​» និង​មិន​បាន​ប្រើ​លិខិតឆ្លងដែន​ជា​អ្នកការទូត​ទេ ។

ចំណែក​លោក​ប្រធានាធិបតី Mugabe មាន​កំណត់ពេល​ធ្វើ​ដំណើរ​ទៅ​អាហ្វ្រិក​ខាងត្បូង​ដើម្បី​ចូលរួម​ប្រជុំ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ភូមិភាគ​អាហ្វ្រិក​ខាងត្បូង​(SADC) ដែល​មាន​សមាជិក​ចំនួន​១៥​ប្រទេស ។

រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ប្រភព​ច្បាស់លាស់​ថា តើ​រឿងរ៉ាវ​ដែល​កើតឡើង​នឹង​ផ្តល់​ផល​ប៉ះពាល់​ដល់​សម្ព័ន្ធភាព​រវាង​អាហ្វ្រិក​ខាងត្បូង និង​ស៊ី​ម​បា​វ៉េ ឬ​អត់​ទេ? ខណៈ​ពេល​អ្នកជំនាញ​សម្របសម្រួល​បាន​ស្នើ​ដល់​លោកស្រី Mugabe គួរ​បង្ហាញខ្លួន​នៅ​តុលាការ និង​បង់ថ្លៃ​ពិន័យ​តាម​ច្បាប់​របស់​អាហ្វ្រិក​ខាងត្បូង​ដើម្បី​កុំឱ្យ​រឿងរ៉ាវ​រីក​រាលដាល ៕